វិធីសាស្រ្តមើលថាតើគាត់ស្រលាញ់យើងពិតឬអត់?

វិធីសាស្រ្តមើលថាតើគាត់ស្រលាញ់យើងពិតឬអត់?

បើនិយាយទៅគឺគ្មានវិធីសាស្រ្តណាដែលអាចមើលចិត្តមនុស្សម្នាក់ថាស្រលាញ់យើងពិត១០០%នោះទេ តែយើងអាចសង្កេតមើលចំណុចមួយចំនួនទាំងនេះបាន ដើម្បីឲ្យដឹងថាក្នុងចិត្តគាត់ស្រលាញ់យើងខ្លាំងប៉ុណ្ណា។ ចឹងហើយអ្នកត្រូវចំណាយពេលសង្កេត ត្រួតពិនិត្យមើលពេលដែលអ្នកនៅជាមួយគ្នា ដើម្បីឲ្យដឹងថា គាត់កំពុងតែស្រលាញ់យើង ឬក៏គ្រាន់តែមានអារម្មណ៍ថាចុះសម្រុងគ្នាតែប៉ុណ្ណោះ។

ទី១. ការកំណត់សម្គាល់ចំពោះកម្មភាព

វិធីសាស្រ្តមើលថាតើគាត់ស្រលាញ់យើងពិតឬអត់?
• មើលនៅសកម្មភាពរបស់គាត់ថាបែបធម្មជាតិឬអត់
ឧទាហរណ៍ថា៖ ប្រសិនបើគាត់តែងតែចែករំលែងនូវអារម្មណ៍ជ្រាលជ្រៅរបស់គាត់ដល់អ្នក ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាយល់ដឹងពីគាត់បានច្រើន នោះគឺជាចំណែកមួយនៃក្ដីស្រលាញ់ហើយ។ តែផ្ទុយទៅវិញ បើគាត់និយាយប្រាប់ស្ទើរតែគ្រប់រឿង ទាំងមានបាយនៅក្នុងមាត់ផងដែរ នោះអាចមិនមែនគាត់កំពុងតែលួយស្រលាញ់អ្នកទេ។

• ស្ទាបស្ទង់មើលថាតើ គាត់រីករីកឬអត់ នៅពេលដែលនៅជាមួយអ្នក ព្រោះថាមនុស្សជាទូទៅតែងតែមានអារម្មណ៍ និងមានក្ដីសុខពេលបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់

• កត់សំគាល់នូវការសម្លឹងមើលរបស់គាត់មកកាន់អ្នកដោយកែវភ្នែកដ៏ស្រទន់ ប៉ុន្តែអ្នកចាំថា ការសម្លឹងបែបនេះ មានម្ដងម្កាលតែប៉ុណ្ណោះ ជាពិសេសគឺនៅពេលព្រឹក និងពេលញ៉ាំអាហារពេលល្ងាច។

ទី២. កំណត់សម្គាល់ចំពោះការនិយាយ

វិធីសាស្រ្តមើលថាតើគាត់ស្រលាញ់យើងពិតឬអត់?
• សំគាត់ទៅលើការនិយាយរបស់គាត់ចំពោះអនាគតជាមួយគ្នា ថាតើគាត់មានការតាំងចិត្តខ្ពស់ប៉ុណ្ណា។ បើគាត់និយាយពីផែនការអនគតជាមួយអ្នក ដូចជាការរស់នៅ ការរៀបចំគ្រួសារ គម្រោងមានបុត្រធីតា និងគម្រោងចូលនិវត្តន៍ជាដើម នោះគឺគាត់ស្រលាញ់អ្នកពិតហើយ។

• ការឲ្យតម្លៃតាមរយៈការសរសើរជាដើម ដូចជាខ្ញុំចូលចិត្តនូវម៉ូតសក់ថ្មីរបស់អ្នក ឬក៏ខ្ញុំមានអារម្មន៍ល្អប្រសើរជាងមុននៅពេលដែលបានស្ដាប់អ្នក។ ម៉្យាងទៀតអ្នកត្រូវប្រើអារម្មណ៍សង្កេតមើលនូវគុណតម្លៃនៃការសរសើរជាជាងចំនួនដង។

• កំណត់អត្ថន័យនៃពាក្យថា ”បងស្រលាញ់អូន ឬអូនស្រលាញ់បង” ព្រោះថាបើគាត់ស្រលាញ់ពិត គាត់អាចនិយាយពាក្យនេះច្រើនដងច្រើនសារខណៈដែលគាត់កំពង់សម្លឹងភ្នែករបស់អ្នក ជាមួយនឹងសំលេងដ៏ស្រទន់ និងមិនចង់បានអ្វីពីអ្នកត្រលប់ទៅវិញឡើយ។

• រំពឹងគិតថា អ្នកទាំងពីរនៅឆ្ងាយពីគ្នា ហើយគាត់តែងតែហៅទូរស័ទ្ទ ផ្ញើសារ ឬផ្ញើអ៊ីមែលមកអ្នក នោះមានន័យថាគាត់កំពង់តែបារម្មណ៍ពីអ្នកខ្លាំងហើយ។ តែផ្ទុយទៅវិញ បើអ្នកទាំងពីរនៅឆ្ងាយពីគ្នាអស់មួយសប្ដាហ៍ហើយ មិនឮពាក្យអ្វីពីគាត់ទាល់តែសោះ នោះវាមិនអាចជាក្ដីស្រលាញ់ពិតនោះទេ។

• ចេះជួយកែកំហុសរបស់អ្នក និងទទួលយកកំហុសរបស់អ្នក។ ប្រសិនបើគាត់មិនដែលជំទាស់ ឬណែនាំអ្នកនោះទេ នោះអ្នកគួរតែគិតឡើយវិញថា គាត់កំពុងតែស្រលាញ់អ្នកពិត ឬគ្រាន់តែចង់ស្គាល់អ្នកឲ្យបានច្រើនតែប៉ុណ្ណោះ។

ទី៣. កត់សំគាល់លើទង្វើដែលគាត់បានធ្វើ

វិធីសាស្រ្តមើលថាតើគាត់ស្រលាញ់យើងពិតឬអត់?
• សង្ឃឹមថារាល់ពាក្យសំដីគ្រប់ម៉ាត់របស់អ្នក គាត់នឹងស្ដាប់។ បើគាត់ស្រលាញ់អ្នកពិត គាត់មិនត្រឹមតែបើកចំហនូវទំនាក់ទំនងអ្នកទាំងពីរនោះទេ តែគាត់នឹងយកចិត្តទុកដាក់ស្តាប់អ្នកទៀតផង។ ផ្នែកមួយនៃក្ដីស្រលាញ់ គឺគ្រាន់តែជាការស្ដាប់ក៏បានដែរ។

• មើលថាតើគាត់តែងតែនៅក្បែរ ពេលដែលអ្នកត្រូវការគាត់ដែរឬអត់។ មនុស្សដែលស្រលាញ់គ្នា គឺតែងតែប្រាថ្នានៅក្បែរគ្នា ទាំងពេលដែលសប្បាយចិត្ត និងមិនសប្បាយចិត្ត ព្រោះអាចជួយមើលថែរក្សាគ្នាទៅវិញទៅមកបានផងដែរ។

• ផ្ដល់ឱកាសឲ្យអ្នក។ ចំណុចនេះមានន័យថា គាត់អាចផ្ដល់ឱកាសឲ្យអ្នកធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ ឬពេលខ្លះឲ្យអ្នកមានពេលវេលាផ្ទាល់ខ្លួន។ ស្នេហាពិតមិនមែនមានន័យថា ត្រូវនៅក្បែរគ្នាគ្រប់ពេលវេលានោះទេ តែផ្ទុយទៅវិញគឺអ្នកទាំងពីរត្រូវមានភាពស្មោះត្រង់ យល់ចិត្តគ្នា និងចេះអត់ឱនឲ្យគ្នា។

• ស្នេហាពិតគឺជាការយល់ចិត្ត។ មើលថាតើគាត់តែងយល់ចិត្តរបស់អ្នកបានកម្រិតណា ហើយពិតណាស់គ្មាននរណាម្នាក់អាចយល់ពីរយើង១០០%នោះទេ តែមនុស្សពីរនាក់ស្រលាញ់គ្នាត្រូវព្យាយាមយល់ពីគ្នាឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
ចំណុចទាំងអស់ខាងលើ អាចឲ្យអ្នកធ្វើការវិភាគ ថាតើមនុស្សដែលកំពុងតែចូលមកក្បែរអ្នក ស្រលាញ់អ្នកកំរិតណា។

ប្រភពព័ត៌មានមួយចំនួនបានមកពី www.wikihow.com

Leave A Comment

Your email address will not be published. Required fields are marked *