10 things to do gor bright relationship

រឿង១០យ៉ាងដែលអ្នកគួរធ្វើដើម្បីចំណងស្នេហ៍ដ៏ផ្អែមល្ហែម

ការចាប់ផ្ដើមទំនាក់ទំនងថ្មី ជាមួយនរណាម្នាក់ គឺពិតជារឿងដែលគួរឲ្យរីករាយខ្លាំងណាស់ ជាពិសេសគឺពេលវេលានៅជាមួយគ្នា ដោយការសរសើរ ការលើកទឹកចិត្ត និងការលួងលោមចិត្តដែលពោរពេញទៅដោយក្ដីស្រលាញ់ ទាំងអស់នេះធ្វើឲ្យយើងមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់។ ប៉ុន្តែទោះបីជាអ្នកខិតខំគ្រប់គ្រង ចំណងទាក់ទងនេះឲ្យបានល្អយ៉ាងណាក៏ដោយ អ្នកនៅតែទទួលអារម្មណ៍ថា ឯកា នឿយហត់ រំខាន និងពេលខ្លះ មានជម្លោះជាមួយខ្លួនឯង ឬដៃគូដោយមិនដឹងមូលហេតុផងក៏មានដែរ។

ការពិតនោះគឺថា រាល់ទំនាក់ទំនងថ្មី ដៃគូរសងខាងត្រូវចាប់ផ្ដើមដឹងរាល់ស្ថានភាពរវាងគ្នានិងគ្នា ដូចជាការនាំទៅជួបមិត្តភ័ក្រ ក្រុមគ្រួរសា ការផ្លាស់ប្ដូរទស្សនៈ និងការព្យាយាមធ្វើនូវទំលាប់ថ្មីៗជាដើម បន្ទាប់មកក៏រៀបចំគម្រោងដើម្បីចាប់ផ្ដើមអនាគតដ៏ផ្អែមល្ហែមជាមួយគ្នា។

គ្មាននរណាម្នាក់អាចបដិសេធបាននូវអំណាច និងឥទ្ធិពលនៃក្ដីស្រលាញ់បាននោះទេ ព្រោះវាជាច្បាប់នៃធម្មជាតិដែលគ្រប់គ្នាពិបាកនឹងចៀសចេញណាស់។

ដូចច្នេះហើយ ប្រសិនបើអ្នកចង់បានទំនាក់ទំនងដែលគង់វង្សយូរអង្វែងប្រកបដដោយសុភមង្គលនោះ។ ចឹងតោះទៅមើលចំណុចទាំង១០ខាងក្រោមទាំងអស់គ្នា៖

ទី១. ត្រូវមានអកប្បកិរិយាវិជ្ជមាន
មនុស្សគ្រប់គ្រប់តែងចង់ក្លាយជាមនុស្សដែលធ្វើឲ្យអ្នកជុំវិញរីករាយ និងល្អគ្រប់រឿង។
អាកប្បកិរិយាដែលចូលចិត្តត្អូញត្អែរ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ពូកែរករឿងឈ្លោះ ទាំងនេះនឹងធ្វើឲ្យមានចំណងទាក់ទងមិនល្អជាមួយអ្នកផ្សេង។

ដូចនេះអ្នកត្រូវតែជាមនុស្សដែលមានគំនិតវិជ្ជមានជានិច្ច មិនថាក្នុងកលៈទេសៈណាក៏ដោយ ហើយដែលសំខាន់នោះ វានឹងធ្វើឲ្យអ្នករីករាយទៀតផង។

ទី២. ស្រលាញ់ខ្លួនឯង និងទុកពេលវេលាផ្ទាល់ខ្លួនឲ្យដៃគូរបស់អ្នក
ដៃគូរបស់អ្នកមិនចង់ក្លាយជារបស់ដែលអ្នកត្រូវលះបង់នេះទេ ហើយគាត់ពិតជាចង់រីករាយជាមួយគ្នាឲ្យបានច្រើនដែលអាចធ្វើទៅបាន។ ប៉ុន្តែទោះជាយ៉ាង មានពេលខ្លះអ្នកតែងតែមានភាពរីករាយជាមួយនិងមិត្តភ័ក្រផ្ទាល់ខ្លួល ជាមួយទំលាប់របស់អ្នក ការសិក្សា ឬសកម្មភាពផ្សេងៗទៀតផងដែរ ហើយអ្នកចង់មានពេលសម្រាប់សកម្មភាពទាំងនេះ។ ទន្ទឹមនឹងនេះ ដៃគូរបស់អ្នក គាត់ក៏ត្រូវការវាដូចគ្នាផងដែរ។

ទី៣. យកចិត្តទុកដាក់ដល់តម្រូវការរបស់ដៃគូអ្នក
មនុស្សប្រុសនិងមនុស្សស្រីគឺខុសគ្នា ហើយខុសគ្នាទាំងតម្រូវការ និងអារម្មណ៍ទៀតផង។ ដូចច្នេះហើយអ្នកត្រូវតែចាប់អារម្មណ៍ឲ្យបានច្រើនថា គាត់ចូលចិត្តអ្វី ហើយអ្វីដែលធ្វើឲ្យគាត់រីករាយ និងជាពិសេសកុំព្យាយាមផ្លាស់ប្ដូរគាត់ទាំងស្រុងឲ្យមកស្របតាមខ្លួនយើងឲ្យសោះ ព្រោះនេះគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់។

ទី៤. បង្ហាញនូវការសរសើរ និងការដឹងគុណ
វាជារឿងមួយដែលល្អ ប្រសិនបើអ្នកបាននិយាយទៅកាន់ដៃគូថា អ្នកពិតជារីករាយណាស់ពេលដែលមានគាត់ អរគុណសម្រាប់ការធ្វើអ្វីផ្សេងៗកន្លងមកជាដើម។ ទាំងនេះនឹងធ្វើឲ្យចំណងទាក់ទងរបស់អ្នកកាន់តែផ្អែមល្លែមថែមទៀត។

ទី៥. ប្រយ័ត្នពាក្យសំដី
ដូចពាក្យចាស់មួយពោលថា “សំដីមុតជាងកំបិត” ពាក្យនេះគឺពិតជាត្រូវណាស់ ព្រោះថាបើអ្នកប្រើពាក្យមិនល្អចំពោះមនុស្សដែលស្រលាញ់អ្នក គឺវាពិតជាឈឺណាស់ ដួចជាគេចាក់ដោតកាំបិតលើបេះដូងអីចឹង។ អ្វីដែលត្រូវប្រយ័ត្ននោះ គឺនៅពេលដែលខឹង ត្រូវចេះរៀនទប់អារម្មណ៍ កុំឲ្យមានស្នាមរបួសដែលមិនអាចលប់បានឲ្យសោះ។

ទី៦. បង្ហាញការគោរព
ដើម្បីឲ្យទំនាក់ទំនងកាន់តែល្អ ការគោរពគឺត្រូវបានរាប់បញ្ចូលយ៉ាងសំខាន់ ជាពិសេសការគោរព និងឲ្យតម្លៃចំពោះការសម្រេចចិត្ត និងគោលគំនិតរបស់គាត់ បើទោះបីជាអ្នកមិនយល់ស្របក៏ដោយ។ ត្រូវចាំថា អ្នកត្រូវមានហេតុផលសមស្របណាមួយ បើសិនជាអ្នកចង់បដិសេធ ហើងត្រូវតែសមស្របចំពោះគាត់ មិនមែនចំពោះតែអ្នកនោះទេ។

ទី៧. ត្រូវចេះយល់ចិត្ត
មនុស្សម្នាក់ៗមានពេលខ្លះមិនសប្បាយចិត្ត មួម៉ៅក្ដៅក្រហាយ អារម្មណ៍តានតឹង និងតូចចិត្តជាដើម។ ចឹងហើយអ្នកត្រូវតែយល់ឲ្យបានច្រើន គាត់អាចបញ្ចេញកាយវិការ ឬសម្ដីមិនល្អ ដែលអាចប៉ះពាល់ដល់អ្នកដោយមិនដឹងខ្លួន ដូចនេះត្រូវព្យាយាមយល់ចិត្តរបស់ដៃគូអ្នក ជាពិសេសត្រូវចេះលើកទឹកចិត្ត នៅពេលដែលគាត់មានអារម្មណ៍ដុនដាប។

ទី៨. បង្កើតអនុស្សាវរីយ៍រួមគ្នា
មិនមានអ្វីដែលធ្វើឲ្យអ្នកទាំងពីរមានភាពស្និតស្នាលដូចជា ការបង្កើតភាពសប្បាយរួមគ្នា ការដើរលេងផ្សងព្រេងជាមួយគ្នា និងបទពិសោធន៍រួមគ្នាឡើង។ អ្វីទាំងអស់នេះ អ្នកត្រូវតែរកពេលវេលាបង្កើតវា ជាមួយគ្នាឲ្យបានច្រើន។

រូបភាព និងវត្ថុអនុស្សាវរីយ៍ អាចជួយពង្រឹង និងថែរក្សាការចងចាំដ៏ល្អដល់អ្នក ហើយជាពិសេសគឺជួយផ្សារភ្ជាប់អ្នកទាំងពីរឡើងវិញបាន នៅពេលដែលអ្នកទាំងពីរមិនចុះសម្រុង ឬមានភាពតានតឹង។

ទី៩. បង្កើតភាពភ្ញាក់ផ្អើល
ត្រង់នេះអ្នកអាចត្រូវចំណាយធនធានខ្លះ ដើម្បីបង្កើបរិយាកាសផ្អែមល្ហែម(Romantic) ឬការភ្ញាក់ផ្អើល(Surprise) ដល់ដៃគូ ដូចជាក្នុងថ្ងៃពិសេសរបស់គាត់ជាដើម។ ម្យ៉ាងវិញទៀតកុំមើលរំលងពេលវេលាដ៏សាមញ្ញដែលនៅជាមួយគ្នាឲ្យសោះ ដូចជាមើលទូរទស្សន៍ អានសៀវភៅ ឬញ៉ាំអាហារពេលល្ងាចជាដើម។

ទី១០. លាយរសជាតិស្នេហ៍
អ្នកអាចសាកល្បងនូវរឿងថ្មី និងចំលែកជាមួយគ្នា ជាពិសេសគឺអ្វីដែលអ្នកទាំងពីមិនដែលបានធ្វើកន្លងមក ព្រោះអ្នកអាចទទួលបាននូវការចងចាំដែលមិនអាចបំភ្លេចបាន ហើយអាចឲ្យអ្នកងាយស្រួលក្នុងការសិក្សាពីគ្នាទៅវិញទៅមកបានកាន់តែច្រើនទៀតផង។ ឧទាហរណ៍ថា ការទៅដើរលែងនៅកន្លែងដែលអ្នកមិនដែលស្គាល់ ការចំអិនអាហាររួមគ្នា ការជិះឧបករណ៍ខ្ពស់ៗជាដើម។
តើអ្នកត្រៀមខ្លួនសាកល្បងវិធីសាស្រ្តទាំង១០ខាងលើហើយឬនៅ ដើម្បីចំណងទំនាក់ទំនងរបស់អ្នកទាំងពីរឲ្យកាន់តែស្អិតរមួតថែមទៀត?

Leave A Comment

Your email address will not be published. Required fields are marked *