True love

អន្លង់ស្នេហ៍​បីដងក្នុងជីវិត​ គួរតែដឹង

ជាទូទៅ​មនុស្សម្នាក់មានឱកាសតែបីដងប៉ុណ្ណោះដែលធ្លាក់ក្នុងអន្លង់ស្នេហ៏ ហើយវាសុទ្ធតែសំខាន់

នៅពេញមួយជីវិតរបស់យើង ការជួប និងការព្រាត់គ្នា គឺមានច្រើនរហូតរាប់មិនអស់ ហើយក្នុងនោះក៏មានពេលខ្លះ យើងក៏បានធ្លាក់ចូលទៅក្នុងក្ដីស្រលាញ់ជាមួយនរណាម្នាក់ដោយមិនបានត្រៀមទុកផង។ មនុស្សមួយចំនួនបានចូលមក្នុងគន្លងជីវិតរបស់យើង ខណៈអ្នកផ្សេងទៀតបានចាកទៅឆ្ងាយ ដែលពេលខ្លះលែងបានជួបជារៀងរហូតក៏មានដែរ។
ការការសិក្សាស្រាវមួយ អ្នកចិត្តសាស្រ្តបាននិយាយថាក្នុងមនុស្សម្នាក់ អាចធ្លាក់ចូលទៅក្នុងអន្លង់សេ្នហ៍បីដង។ ដែលទាំងអស់នោះ វាគឺជាបទពិសោធន៍ សំខាន់ និងចាំបាច់ដូចៗគ្នា។ ហើយទាំង៣ដងនោះត្រូវបានគេបែងចែកដូចខាងក្រោម៖

ទី១. សេចក្ដីស្រលាញ់បែបរឿងនិទាន

ជារឿយៗ ស្នេហាដំបូងច្រើនតែកើតឡើងនៅពេលដែលយើងនៅវ័យក្មេង ព្រោះអារម្មណ៍ដែលយើងទទួលបាន ហាក់បីដូចជាបានអានអំពីរឿងនិទានអីចឹងដែរ។ ដូច្នេះយើងនឹងជឿស៊ប់ថា ក្ដីស្រលាញ់នេះគឺជាផ្នែកមួយនៃជីវិតរបស់យើងដែលមិនអាចខ្វះបាន។

Fairy tale love

នៅចំណុចនេះ យើងមិនបានយកចិត្តទុកដាក់នៅលើបញ្ហាតូចៗដែលកើតមានចំពោះទំនាក់ទំនង ដែលវាអាចបង្ករឲ្យមានបញ្ហាប្រេះស្រាំ និងធ្លាក់ចុះជ្រៅដែលអាចនឹងងាយបែកបាក់បាន ជាពិសេសវិធីដែលយើងមើលទៅចំពោះគ្នាទៅវិញទៅមក ភាគច្រើនផ្ដោតសំខាន់តែលើរឿងខាងក្រៅ ជាជាងការគ្រប់គ្រងអារម្មណ៍ខាងក្នុងរបស់ខ្លួនឯង។
ក្ដីស្រលាញ់បែបនេះ វាពិតណាស់បានបង្រៀនឲ្យយើងចេះមើលបញ្ហារបស់ខ្លួនឯងឲ្យបានច្រើនជាងការមើលលើបញ្ហារបស់ដៃគូ។

ទី២. ក្ដីស្រលាញ់ដែលពោរពេញដោយភាពស្មុគស្មាញ

ក្ដីស្រលាញ់លើកទី២ក្នុងជីវិតយើងនេះគឺពោរពេញដោយភាពស្មុគស្មាញខ្លាំងណាស់។ ហេតុអ្វីបានជាអ្នកចិត្តសាស្រ្តនិយាយបែបនេះ?

Complicated love

ព្រោះតែទំនុកចិត្តដែលយើងមានបពិសោធន៍ពីមេរៀនលើកមុន យើងបានយកចិត្តទុក្ខដាក់ក្នុងការជ្រើសរើស ជាពិសេសប្រភេទដៃគូដែលជាទូទៅគឺខុសពីមុនតែម្ដង ហើយយើងអាចនឹងគិតថា៖

យើងនឹងត្រៀមខ្លួនជាមុន ដើម្បីប៉ះប៉ូវរាល់កំហុសឆ្គង ឬរឿងអ្វីក៏ដោយ ដែលកើតមានមិនល្អចំពោះទំនាក់ទំនងនេះ រហូតដល់យើងប្រកាន់ខ្ជាប់ នូវគំនិតថា ឲ្យវាល្អគ្រប់បែបយ៉ាងទៀតផង។ ប៉ុន្តែការប៉ុនប៉ងថ្មី វាប្រែទៅជាការបរាជ័យ ហើយធ្ងន់ជាងមុនទៀត ព្រោះវាដូចជាការសម្ដែង(Drama)ដែលពេលខ្លះយើងបែរជាទទួលបានភាពកក់ក្ដៅ ឬសុភមង្គលម្ដងម្កាលតែប៉ុណ្ណោះ។
ជាថ្មីម្ដងទៀត យើងនឹងមានអារម្មណ៍ថាហត់នឿយ ព្រោះករណីនេះអ្នកបាននិងកំពុងតែព្យាយាម គ្មានទីបញ្ចប់ដើម្បីសង្រ្គោះទំនាក់ទំនងស្នេហាមួយដែលកំពុងតែទន់ខ្សោយ។
សេចក្ដីស្រលាញ់បែបនេះបានបង្រៀនយើងថា វាជាការសំខាន់ណាស់ ដែលយើងគួរតែត្រូវបានទទួលការស្រលាញ់ និងសុភមង្គលត្រលប់មកវិញ។

ទី៣. សេចក្ដីស្រលាញ់បែបចាស់ទុំ

សេចក្ដីស្រលាញ់ទី៣ដែលចូលមកក្នុងជីវិតយើងនេះគឺនៅពេលដែលអ្នកបានត្រៀមចិត្តបោះបង់ចោលនួវការរង់ចាំរួចទៅហើយ។ វាមកទាំងមិនបានហៅ ហើយវាដូចជាមិនត្រឹមត្រូវទៅនឹងលក្ខខ័ណ្ឌដែលអ្នកបានកំណត់ទុកទៀតក៏មានដែរ។ វាមិនទំនងជាល្អឥតខ្ចោះនោះទេ តែវាគឺជាទំនាក់ទំនងពិតប្រាកដមួយទៅវិញ ដែលកំណត់ដោយភាពងាយស្រួលនៃអារម្មណ៍ក្នុងការទទួលយកស្នេហាមួយបែបនេះ — វាជាអារម្មណ៍មួយដែលពិបាកនឹងបរយាយ។

Mature love

នៅក្នុងតំណាក់កាលនេះ យើងលែកគិតលើបទពិសោធន៍ ហើយជាពិសេស មិនខ្ជះខ្ជាយពេលវេលា យកមកគិតពី គុណតំលៃនៃក្ដីស្រលាញ់ដែលអ្នកត្រូវគ្រប់គ្រង់វាដោយរបៀបណាជាដើម។ ដូច្នេះនៅទំផុតគឺ យើងក៏បានដាក់ចិត្តត្រៀមខ្លួនយកនូវអ្វីដែលដៃគូរបស់យើងមាន និងអ្វីដែលជាគាត់ក្នុងពេលបច្ចុប្បន្ន។

សេចក្ដីស្រលាញ់បែបនេះបង្រៀនយើងឲ្យស្គាល់នូវទំនាក់ទំនងដ៏ពិតប្រាកដោយមិនចាំបាច់ត្រូវមានភាពល្អឥតខ្ចោះនោះទេ៕

Leave A Comment

Your email address will not be published. Required fields are marked *