husband 5 resposiblilies

តួនាទី៥យ៉ាងរបស់ស្វាមីក្រោយពេលរៀបការហើយ

ទូទៅមនុស្សសឹងគ្រប់រូបតែងតែបានដឹងរួចហើយថា ដើម្បីឲ្យគ្រួសារមានសុភមង្គលនោះត្រូវតែចេះស្រលាញ់គ្នា ចេះយកចិត្តទុកដាក់ចំពោះគ្នា អត់ឱនអធ្យាស្រ័យ មានមេត្តាចំពោះគ្នាទៅវិញទៅមក មិនក្បត់ចិត្ត ជាដើម។ ទន្ទឹមនឹងចំណុចទាំងអស់នេះ នៅក្នុងគម្ពីរព្រះពុទ្ធសាសនា មានការងារ ឬតួនាទី៥យ៉ាងទៀតដែលស្វាមីគ្រប់រូបគប្បីធ្វើដើម្បីជាសេចក្ដីសុខក្នុងក្រុមគ្រួសារ៖

តួនាទីទី១ : ស្វាមីគប្បីសិក្សាថា ក្នុងនាមជាស្វាមី អត្មាអញត្រូវរាប់អានភរិយា ឲ្យតម្លៃនភរិយា លើកតម្កើនភរិយា ថាជាភរិយាពេញមុខ។ ស្វាមីត្រូវដឹងទៀតថា នាងបានចាកចេញពីត្រកូល គ្រួសារដែលមានឪពុកម្ដាយ បងប្អូនធ្លាប់ផ្ដល់ភាពកក់ក្ដៅ មើលថែរក្សា មិនឲ្យមានល្អៀង ហើយមករស់នៅជាមួយយើងម្នាក់គត់ជាគ្នា ប្រគល់កាយជីវិតឲ្យដល់បុរសម្នាក់ជាស្វាមីគ្រប់គ្រង់ជំនួសម៉ែឪ។

តួនាទី ទី២ : ស្វាមីគប្បីសិក្សាថាអាត្មាអញមិនត្រូវមើលងាយនាងជាភរិយាជាដាច់ខាត។ ជាធម្មតាប្រពន្ធប្ដីតែងតែមានការទាស់ចិត្តខ្វែងគំនិតគ្នា ចឹងហើយត្រូវចេះរកដំណោះស្រាយដើម្បីឲ្យល្អទាំងសងខាងទៅ។ ជាពិសេសស្វាមីត្រូវដឹងថា ខ្លួនជាមេ ជាជំហរក្នុងគ្រួសារ ចឹងហើយត្រូវតែជាអ្នកដែលមានទំនូលខុសត្រូវឲ្យបានច្រើន មានការអត់ធ្មត់ក៏ច្រើន មិនត្រូវប្រើកំលាំងបាយមកដោះស្រាយជាដាច់ខាត មិនត្រូវមើលងាយភរិយាខ្លូន ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។

តួនាទី ទី៣ : ស្វាមីគប្បីដឹងច្បាស់ថាអាត្មាអញមិនត្រូវប្រព្រឹត្តក្បត់ចិត្តប្រពន្ធឡើយ។ ការស្មោះត្រង់ចំពោះគ្នានិងគ្នា គឺជាបេះដូងអាពាហ៍ពិពាហ៍ ស្វាមីទោះបីមានការខ្វះខាតក្នុងមុខនាទីដទៃខ្លះ លុយកាក់ខ្លះ ប៉ុន្តែរក្សាការស្មោះចំពោះភរិយាទុកបានដោយល្អ មិនក្បត់ចិត្ត មិនច្របូកច្របល់លួចលាក់មានស្រីដទៃ អាចចាត់ទុកបានថាជាស្វាមីដែលល្អម្នាក់កម្ររក ជាស្វាមីអាចធ្វើឲ្យក្រុមគ្រួសារកក់ក្ដៅមាននូវសេចក្ដីសុខ រស់នៅជាមួយគ្នារហូតដល់ចាស់ មានសម្រស់ល្អជាគំរូដល់កូនចៅ ដូចមេអំបៅលំអសួនផ្កា។

តួនាទី ទី៤ : ស្វាមីគប្បីប្រគល់រាល់ការចាត់ចែងកិច្ចការក្នុងផ្ទះឲ្យភរិយាជាធំ រួមទាំងលុយកាក់ផងដែរ។ នោះមិនមែនមានន័យថា ស្វាមីមិនត្រូវលូកដៃចូលក្នុងកិច្ចការទាំងនេះទេ តែត្រូវឲ្យភរិយាជាអ្នកមានសិទ្ធិក្នុងការចាត់ចែងទ្រព្យ កិច្ចការផ្សេងៗឲ្យបានច្រើន ហើយត្រូវពិភាក្សា និងជួយគ្នាឲ្យបានច្រើនមុននឹងសម្រាច់ធ្វើការងារផ្សេងៗ។ ដូច្នេះស្វាមីត្រូវតែប្រគល់ភាពជាធំក្នុងការងារផ្ទះ ឯស្វាមីខំខ្មីឃ្មាតធ្វើការងាររកប្រាក់ ចំណែកទ្រព្យសម្បត្តិទុកដាក់ឲ្យភរិយាជាអ្នករក្សា ហើយត្រូវប្រាកដច្បាស់តាមតួនាទីរបស់ខ្លួន។

តួនាទី ទី៥ : ស្វាមីគប្បីសិក្សាថាអាត្មាអញត្រូវឲ្យនូវគ្រឿងប្រដាប់កាយសម្រាប់តែងខ្លួនដល់ភរិយា។

Small gift for my wife

ជាធម្មតាស្ត្រីរមែងត្រូវការអលង្ការ ទោះបីតិចច្រើនយ៉ាងណាក៏ទៅតាមធនធានដែលមាន ដូច្នេះស្វាមីគប្បីបំពេញចិត្តភរិយា ត្រង់ចំណុចនេះហាក់ដូចជាមិនចាំបាច់ប្រាប់សោះ ព្រោះថាបើបុរសស្រឡាញ់ស្ត្រីណាហើយក៏តែងប្រាថ្នាឲ្យអលង្ការដល់ស្ត្រីនោះ ណាមួយនាងជាភរិយាទៀតផង ពិតមែនតែភរិយាប្រដាប់អលង្ការប៉ុន្តែវាសង្ហាស្វាមីឯណេះទេតើ។ អលង្ការនេះត្រូវបានជាតំណាងឲ្យមេត្តាចិត្តតំណាងឲ្យសេចក្ដីថ្លៃថ្នូរ តំណាងឲ្យសេចក្ដីស្មោះត្រង់ ។ល។

Leave A Comment

Your email address will not be published. Required fields are marked *