ក្លឹបArsenal មានតម្លៃ ១.៨ ពាន់លានផោន នៅពេល Kroenke នឹងទិញយកភាគហ៊ុនដែលនៅសេសសល់

ម្ចាស់ភាគហ៊ុនធំរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Stan Kroenke បានដាក់សំណើទិញយកភាគហ៊ុនដែលនៅសល់របស់ក្លឹប ដែលនឹងធ្វើឲ្យក្លឹបArsenal មានតំលៃរហូតដល់ ១.៨ពាន់លានផោន បន្ទាប់ពីទទួលបានភាគហ៊ុនបន្ថែមរបស់លោក Alisher Usmanov ។

បច្ចុប្បន្ន Kroenke កាន់កាប់ភាគហ៊ុន 67 ភាគរយ របស់ក្លឹប ហើយនឹងត្រូវគ្រប់គ្រងពេញលេញលើក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីលោក Usmanov បានយល់ព្រមលក់ភាគហ៊ុន 30 ភាគរយរបស់គាត់។

Stan Kroenke
លោក Stan Kroenke

ព័ត៌មាននេះ ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ ទៅកាន់ផ្សារហ៊ុនទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ ជាមួយនឹងតម្លៃ ភាគហ៊ុននិមួយរបស់ Arsenal គឺ £ 29 419.64 ។

គួរបញ្ជាក់ផងដែរថា Kroenke ដែលជាម្ចាស់ក្រុមហ៊ុន Kroenke Sports and Entertainment (KSE) បានទិញភាគហ៊ុនរបស់ Arsenal ដំបូងនៅក្នុងឆ្នាំ 2007 និងបានបន្តទិញភាគហ៊ុនជាបន្តបន្ទាប់តាំងពីពេលនោះមក ហើយក៏បានក្លាយជានាយកម្នាក់ ត្រឹមតែមួយឆ្នាំក្រោយប៉ុណ្ណោះ។

Alisher Usmanov
លោក Alisher Usmanov

លោក Usmanov ក៏បានក្លាយជាភាគទុនិកដំបូងរបស់ Arsenal ផងដែរក្នុងឆ្នាំ 2007 ។ គាត់ត្រូវបានគេបញ្ជាក់ជាផ្លូវការថា ជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្លឹប កាលពីខែកុម្ភៈឆ្នាំ 2008 ជាមួយនឹងភាគហ៊ុនសរុប 24% ប៉ុន្តែបន្ទាប់ពីនោះមក គាត់គ្មានផែនការបង្កើនការកាន់កាប់របស់គាត់ ចំពោះក្លឹបទាំងមូលឡើយ ហើយនៅឆ្នាំ 2011 លោក Kroenke ក៏បានក្លាយជានាយកក្លឹប ដែលមានភាគហ៊ុនច្រើនជាងគេ ជិតពីរភាគបីនៃក្រុមកាំភ្លើងធំ Arsenal។

Stan Kroenke
លោក Stan Kroenke

ការសម្រេចចិត្តរបស់មហាសេដ្ឋីអាមេរិកម្នាក់នេះ គឺគាត់ជឿជាក់ថា ការយកក្លិបទាំងមូលមកជាភាពឯកជន ដែលមានម្ចាស់តែមួយ គឺអាចផ្ដល់ផលប្រយោជន៍រយៈពេលវែង និងធ្វើឲ្យក្លឹបកាន់តែជោគជ័យទៅតាមមហិច្ឆតារបស់គាត់ ៕

Leave A Comment

Your email address will not be published. Required fields are marked *