Arsenal បានផ្តល់ហេតុផលដ៏ឃោរឃៅមួយដល់ Aaron Ramsey សម្រាប់ការដកកិច្ចសន្យាកុងត្រាថ្មី

Arsenal បានប្រាប់ Aaron Ramsey ថាពួកគេបានដកកិច្ចសន្យារបស់ពួកគេ ទៅឱ្យខ្សែបម្រើរូបនេះ ព្រោះគាត់លែងជាគោលដៅសំខាន់នៅក្នុងកាំភ្លើងទៀតហើយ។

កីឡាករសញ្ជាតិវេលស៍រូបនេះ បានឈានជិតដល់ការចុះកិច្ចសន្យាថ្មីជាមួយក្រុម Arsenal កាលពីដើមរដូវកាលថ្មីទៅហើយ ប៉ុន្តែក្រុមកាំភ្លើងធំ បានដកការផ្តល់ជូននេះវិញ ដោយមិនបានពន្យល់ហេតុផលអ្វីច្រើននោះទេ។ ខណៈពេលដែល Ramsey បានបរាជ័យក្នុងការជាប់ជាជម្រើស ១១នាក់របស់គ្រូបង្វឹកថ្មី លោក Unai Emery ស្របពេលដែលកុងត្រាថ្មីក៏ជិតបញ្ចប់ផងដែរនោះ ប៉ុន្តែគាត់អាចនៅចរចារម្ដងទៀតជាមួយក្លឹបបាន ក្នុងកំឡុងខែមករាខាងមុខនេះ អំពីអនាគតរបស់គាត់ ថាតើអាចនឹងនៅបន្ត ឬក៏ចាកចេញ។

ខ្សែបម្រើកណ្តាលរូបនេះ មិនបានបោះបង់ក្តីសង្ឃឹមនៃការពិភាក្សាគ្នាជាថ្មី ស្តីពីកិច្ចព្រមព្រៀងនេះទេ តែខាង Arsenal ធ្លាប់បានប្រាប់ទៅគាត់ថា ថាពេលវេលារបស់គាត់នៅក្លឹបបានអស់ហើយ។

បើតាមការបញ្ជាក់របស់ The Mirror ថា ក្លឹបបានបញ្ជាក់ជាមួយគាត់រួចហើយ គាត់អាចមាន “ទិសដៅថ្មី” ហើយគាត់មិនសមនឹងនៅបន្តដំណើរជាមួយក្រុមកាំភ្លើងនោះទេ។ Ramsey ត្រូវបានគេរាយការណ៍ថា គាត់មានការខកចិត្តយ៉ាងខ្លាំង ចំពោះក្លឹបក្នុងការរៀបចំ និងមិនគិតគូដល់គាត់ ខណៈពេលដែលគាត់បានសង្ឃឹមថា នឹងអាចស្នាក់នៅ Emirate បន្តទៀត។

ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិវេលស៍រូបនេះ ប្រហែលនឹងមិនត្រូវបានផ្តល់កុងត្រាថ្មីនៅខែមករានេះទេ ដែលអាចឲ្យគាត់ដើរចេញទៅកាន់ក្លឹបថ្មីផ្សេងបាន ដោយគ្មានតម្លៃខ្លួននៅពេលកុងត្រាចាស់អស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។

ក្រុមហង្សក្រហម Liverpool ដែលគេគិតថា ជាក្លឹបនាំមុខគេ ក្នុងការដេញថ្លៃយកខ្សែបម្រើរូបនេះក្នុងខែមករាខាងមុន៕