Unai និយាយពីទម្រង់លេងខ្លះៗ បន្ទាប់ពី Arsenal ស្មើ Liverpool

លោក Unai Emery គ្រូបង្វឹកក្រុម Arsenal បានជឿជាក់ថាក្រុមរបស់លោក បានបង្ហាញថាពួកគេ បានខិតកាន់តែជិតចំណុចខ្លាំងមួយហើយក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងលទ្ធផលស្មើ 1-1 របស់ពួកគេពេលប្រកួតជាមួយក្រុម Liverpool ។

ខ្សែប្រយុទ្ធ Alexandre Lacazette បានរកគ្រាប់បាល់ឱ្យក្រុមកាំភ្លើងធំ Arsenal នៅឯកីឡដ្ឋាន Emirates កាលពីថ្ងៃសៅរ៍ដោយទាញបាន ១ពិន្ទុមកវិញ បន្ទាប់ពីហង្សក្រហម Liverpool បាននាំមុខមុន១គ្រាប់ ដោយកីឡាករ James Milner ។

ការប្រកួតលើកមុនៗរបស់ក្រុម Arsenal បានស្ថិតក្នុងកំពូលទាំងបួនក្រុម ក្នុងក្របខ័ណ្ឌ Premier League កាលពីខែសីហា បើទោះបីជាពួកគេធ្លាប់បានចាញ់ក្រុម Manchester City និង Chelsea ក៏ដោយ។

Emery បានបង្ហាញពីទម្រង់លេង របស់ក្រុមគាត់ ពេលប៉ះLiverpool ដែលជាការបង្ហាញពីភាពរីកចម្រើន ដែលពួកគេបានធ្វើក្នុងប៉ុន្មានខែចុងក្រោយនេះ។

 

លោកបាននិយាយថា: «ក្របខ័ណ្ឌ Premier League គឺជាការប្រកួតប្រជែងទី១ ដែលយើងត្រូវធ្វើឲ្យបានល្អ ហើយយើងត្រូវរក្សាទម្រង់លេងឲ្យបានល្អ សម្រាប់រដូវកាលនេះ ទាំង 38 ការប្រកួត។ វាពិតជាសំខាន់ណាស់ នៅពេលដែលលេងជាមួយក្រុម City, Chelsea និង Liverpool ហើយប្រសិនបើយើងឈ្នះ វាកាន់តែប្រសើរ”។

“ប៉ុន្តែការប្រកួតផ្សេងទៀត ក៏មានសារៈសំខាន់ផងដែរ ពីព្រោះ៣ពិន្ទុ គឺដូចគ្នា នឹងក្រុម Liverpool ឬ Crystal Palace ឬក៏សប្តាហ៍ក្រោយជាមួយនឹងក្រុម Wolves។ ប្រហែលជាបន្ទាប់ពីក្រុម Manchester City និង Chelsea ការប្រកួតលើកនេះ យើងស្ថិតនៅជិតក្រុមទាំងនោះហើយ ប៉ុន្តែយើងត្រូវការនូវគុណភាពបែបនេះ គ្រប់ការប្រកួត។ រាល់ការប្រកួតគឺសំខាន់ណាស់”។

គួរបញ្ជាក់ផងដែរថា ក្រុមកាំភ្លើងធំ Arsenal កំពុងឈរនៅចំណាត់ថ្នាក់ទី 5 នៅ Premier League ដែលមាន 4 ពិន្ទុនៅពីក្រោយក្រុម Liverpool ៕