Arsenal មានទំនុកចិត្តក្នុងការចុះហត្ថលេខាដំបូងរបស់ខ្លួនលើកីឡាករ Celtic

Arsenal មានទំនុកចិត្តក្នុងការចុះហត្ថលេខាលើកីឡាករ Kieran Tierney ខណៈក្រុមកាំភ្លើងធំបានត្រៀមលុយ 18 លានផោនដើម្បីការស្នើសុំផ្ទេរយកកីឡាកររូបនេះមកកាន់ទឹកដី Emirate នេះបើយោងតាមព័ត៌ដែលចុះផ្សាយដោយ metro របស់អង់គ្លេស។

ក្រុមកាំភ្លើងធំ Arsenal គ្រោងនឹងធ្វើការដេញថ្លៃជាសាច់ប្រាក់ប្រមាណ 18 លានផោនម្ដងទៀតសម្រាប់តារាឆ្នើម Celtic  ខ្សែការពេាស្លាបឆ្វេង Kieran Tierney ។

គួរបញ្ជាក់ផងដែរថា លោក Neil Lennon ធ្លាប់បានបដិសេធសំណើររបស់ ក្លឹបកាំភ្លើងធំម្ដងរួចមកហើយ ក្នុងតម្លៃ 15 លានផោន ហើយបាននិយាយថា កីឡាកររូបនេះមានតម្លៃខ្លួនដល់ទៅជិត 30 លានផោនឯណោះ។

តាមការបញ្ជាក់ពីក្លឹប ពេលនេះលោកUnai Emery ត្រូវបានផ្តល់ថវិកាតិចតួចប៉ុណ្ណោះ ត្រឹមតែ 45 លានផោននៅរដូវក្តៅនេះហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មានការប្រយ័ត្នប្រយែងក្នុងការចំណាយប្រាក់សម្រាប់ជួសជុលក្រុមសម្រាប់ត្រៀមរដូវកាលថ្មីនេះខ្លាំងណាស់។

ក្រុមកាំភ្លើងធំមានឆន្ទៈក្នុងការផ្តល់កីឡាករផ្សេងឲ្យម្នាក់វិញជាមួយនឹងទឹកប្រាប់កើនដល់ 18 លានផោន និងកំពុងតែរៀបចំការដាក់ស្នើជាថ្មីនៅសប្ដាហ៍នេះ។

ខណៈពេលដែលក្រុម Celtic មិនទាន់ទទួលយកសំណើរនេះ តែខាងក្លឹប Arsenal មានអារម្មណ៍ថាពួកគេកំពុងខិតទៅរកការទទទួលបាន Tierney ក្នុងកិច្ចព្រមព្រៀងមួយនេះជាកីឡាករដំបូង។ Tierney ត្រូវបានគេជឿជាក់ថាកំពុងចាប់អារម្មណ៍លើការផ្លាស់ប្តូរមកកាន់ទឹកដីក្រុមកាំភ្លើងធំដូចគ្នា ព្រោះគាត់បានបង្ហាញចំណាប់អារម្មណ៍ចង់ចាកចេញពី Celtic និងចង់មកចូលរួមនៅក្នុងក្របខ័ណ្ឌ Premier League ។

តែទោះយ៉ាងណា Liverpool ក៏ត្រូវបានគេជឿថា បាននិយាយជាមួយ Tierney អំពីបំណងប្រាថ្នារបស់គាត់ដើម្បីចាកចេញពីក្រុម Celtic Park និងបានណែនាំគាត់ឱ្យផ្លាស់ទីមកកាន់ក្លឹបហង្សក្រហមផងដែរ៕