លោក Arsene Wenger បានផ្ញើសារទៅ Aaron Ramsey រឿងចុះកុងត្រាថ្មីជាមួយ Arsenal

លោក Arsene Wenger បានប្រាប់ Aaron Ramsey ថាគាត់នៅតែមាន “ជំហររឹងមាំ” នៅ Arsenal បើទោះបីជា ក្លិបបានដកកិច្ចសន្យាជាមួយខ្សែបម្រើរូបនេះក៏ដោយ។

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរបស់វេលស៍រូបនេះ ត្រូវបានផ្អាកការចរចាជាមួយក្រុមកាំភ្លើងធំ អស់រយៈពេលជាច្រើនខែមកហើយ ដោយសារកិច្ចព្រមព្រៀងថ្មី នៅមិនទាន់យល់ព្រមពីក្លឹបនៅឡើង ខណៈពេលកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Ramsey ត្រូវបានបញ្ចប់នៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលដែលកីឡាករវ័យ 27 ឆ្នាំរូបនេះ បានចំណាយពេល 10ឆ្នាំហើយជាមួយក្រុមកាំភ្លើងធំ។ ទោះបីជាយ៉ាងណាក៏ដោយដោយ ភាគីទាំងពីរត្រូវបានគេរាយការណ៍ថា ពួកគេមានភាពជិតស្និទ្ធដើម្បីបញ្ចប់កិច្ចព្រមព្រៀងថ្មីទៅហើយ ប៉ុន្តែក្រុមកាំភ្លើងធំ Arsenal បានសំរេចចិត្តដកសំណើររបស់ពួកគេវិញ។

សារព័ត៌មាន Metro បានបញ្ជាក់ផងដែរថា ខ្សែបម្រើ Mesut Ozil ក៏ធ្លាប់មានបញ្ហានេះដែរ តែចុងក្រោយគាត់ និងក្លឹបបានឈានដល់ការព្រមព្រៀងគ្នាដើម្បីបញ្ចប់កិច្ចសន្យាថ្មី ផ្ទុយពីកីឡាករ Alexis Sanchez ដែលបានចាកចេញទៅកាន់ក្រុម Manchester United។

លោកWenger ជឿជាក់ថា ខ្សែបម្រើកណ្តាលរូបនេះនឹងស្ថិតនៅក្នុងជំហររឹងមាំស្រដៀងគ្នាជាមួយ Ozil ដែរ។ ពេលសួរថាតើក្លឹបនឹងផ្តល់ឱ្យ Ramsey នូវកិច្ចព្រមព្រៀងថ្មីមួយទេ ក្នុងកាលៈទេសៈបែបនេះ លោក Wenger បានឆ្លើយតបថា “យើងធ្លាប់បានព្យាយាមវាពីមុន ហើយវានៅតែអាចកើតឡើងបាន ។ ខ្ញុំពិតជាមិនដឹងថាមានអ្វីកើតឡើងនៅ Arsenal នោះទេ។ តែខ្ញុំប្រាកដថា Aaron Ramsey ពិតជាមានសមត្ថភាព ហើយគាត់នឹងប្រើតួនាទីនេះបានល្អ។ ប៉ុន្តែខ្ញុំមិនដឹងថា តើកាំភ្លើងធំនឹងផ្តល់ឱ្យគាត់នូវកិច្ចសន្យាដ៏ធំមួយនេះទៀតទេ។ រឿងទាំងនេះគឺជាការទទួលខុសត្រូវទាំងសងខាង ហើយខ្ញុំរីករាយណាស់ ប្រសិនបើរឿងនេះបញ្ចប់បានល្អ”។


គួរបញ្ជាក់ផងដែរថា ក្រុម Manchester United Liverpool និង Juventus សុទ្ធសឹងចាប់អារម្មណ៍លើកីឡាករ Ramsey ហើយអាចនឹងដេញថ្លៃសម្រាប់ការផ្ទេរក្នុងខែមករា មកកាន់ Arsenal ។ ប្រសិនបើក្រុមកាំភ្លើងធំ ជ្រើសរើសច្រានចោល ការផ្តល់ជូននៅក្នុងទីផ្សារដោះដូរខែមករានេះ ពួកគេនឹងប្រឈមនឹងការបាត់បង់ប្រាក់យ៉ាងច្រើន ព្រោះកីឡាករអាចដើរចេញដោយឥតគិតថ្លៃខ្លួននៅរដូវក្តៅឆ្នាំក្រោយ៕

Leave A Comment

Your email address will not be published. Required fields are marked *