Arsene Wenger ក្រើនរំលឹក Emery រឿង Mesut Ozil នៅ Arsenal

លោក Arsene Wenger បានក្រើនរំលឹកដល់លោក Unai Emery ថា Mesut Ozil អាចនឹងត្រូវខ្វះការលើកទឹកចិត្ត នៅ Arsenal ព្រោះគាត់ទើបតែបានចាកចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់។

Emery and Arsene Wenger

គួរបញ្ជាក់ផងដែរថា Ozil ត្រូវបានរិះគន់យ៉ាងខ្លាំង ចំពោះការលេងរបស់គាត់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ហើយថែមទាំងបានប៉ះទង្គិចជាមួយអ្នកគាំទ្រម្នាក់ បន្ទាប់ពីបរាជ័យ 2-0 របស់អាល្លឺម៉ង់ ពេលប៉ះAជាមួយកូរ៉េខាងត្បូង ដែលនាំឱ្យរួបគេចាកចេញពីការប្រកួតផ្សេងៗទៀត។

Mesut Ozil with Germany

បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក Ozil បានប្រកាសពីការសម្រេចចិត្តរបស់គាត់ ក្នុងការចាកចេញពីក្រុមជម្រើសជាតិ ហើយនឹងមិនមានវត្តមានសម្រាប់ក្រុមជម្រើសជាតិនោះទេ ខណៈដែលក្រុមរបស់លោក Joachim Low នឹងត្រូវចូលរួមប្រកួត សម្រាប់ពាន់រង្វាន់ Euro 2020។

Ozil បានទទួលរងការចាប់អារម្មណ៏ខ្លាំង ក្រោមការគ្រប់គ្រងរបស់ Emery នៅ Arsenal ហើយលោក Wenger ដែលជាអតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ ជឿជាក់ថា ការសម្រេចចិត្តរបស់ខ្សែបម្រើកណ្តាលរូបនេះ ដែលមិនលេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ អាចមានផលប៉ះពាល់អវិជ្ជមានខ្លះ ទៅលើអាជីពគាត់នៅឯក្លិប។

Germany team 2014 world cup

លោក Wenger បានប្រាប់ SportBild ថា: “ខ្ញុំជឿថា អាល្លឺម៉ង់ត្រូវការ Ozil ។ ខ្ញុំសង្ឃឹមថា Low (គ្រូបង្វឹកអាល្លឺម៉ង់) អាចបញ្ចុះបញ្ចូលគាត់ ឱ្យត្រលប់មកវិញបាន។ Ozil គឺជាកីឡាករបាល់ទាត់ ដ៏អស្ចារ្យម្នាក់ គាត់មិនមែនជាអ្នកដែលធ្វើឲ្យការប្រកួតចាញ់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនោះទេ។ ខ្ញុំមិនសប្បាយចិត្តសោះ ពេលដែលគាត់ចាកចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយសារតែ គាត់នឹងបាត់បង់នូវទំនុកចិត្ត និងការត្រៀមខ្លួនសម្រាប់ការប្រកួត ដូចជា World Cup ឬពានរង្វាន់អឺរ៉ុបផ្សេងទៀត”៕