Atletico Mardrid កំពុងតាមទិញតារាល្បឿនរបស់ Arsenal

ក្លឹប Atletico Madrid កំពុងតែសង្ឃឹមថាលោក Unai Emery នឹកលក់កីឡាករ Hector Bellerin តាមរយៈការផ្តល់ជូននៅទឹកប្រាក់មួយចំនួន និងបន្ថែមកីឡាករស្លាបគឺ Vitolo ក្នុងកិច្ចព្រមព្រៀងដោះដូរមួយនេះ។

គួរបញ្ជាក់ដែរថា ខ្សែការពារស្តាំរបស់ក្លឹបកាំភ្លើងធំរូបនេះ បានសម្រាកព្យាបានរបួសអស់រយៈពេលជិតមួយរដូវកាល និងមិនរំពឹងថាអាចលេងពេលចាប់ផ្តើមរដូវកាលថ្មីនេះបានល្អនោះទេ ប៉ុន្តែវាមិនបានធ្វើឲ្យក្លិបយក្សអេស្ប៉ាញ Atletico បោះបង់ការព្យាយាមចុះកិច្ចព្រមព្រៀងនោះទេ។

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា លោក Diego Simeone បានដាក់បញ្ចូលឈ្មោះ Bellerin ក្នុងតារាងដែលគាត់ចង់បានខ្លាំង នៅរដូវក្តៅនេះ។

កីឡាករវ័យ 24 ឆ្នាំនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Juventus និង Barcelona ក្នុងពេលកន្លងមក ទោះបីជាក្រុមកាំភ្លើងធំ Arsenal មិនដែលនិយាយរឿងចង់លក់កីឡាកររូបនេះក៏ដោយ តែខាង AT Mardrid នឹងអាចផ្តល់ជូនលើសពី 50 លានផោនដើម្បីចរចា។ ម្ប៉ាងវិញទៀតខាង Atletico ជឿជាក់ថា ពួកគេអាចនឹងបន្ថយតម្លៃខ្លះ ប្រសិនបើ Arsenal ព្រមទទួលយក Vitolo ជាផ្នែកមួយនៃការដោះដូរនេះ។

Emery កំពុងស្ថិតនៅក្នុងការសម្លឹងមើលកីឡាករបន្ថែមដើម្បីជួសជុលកន្លែងខ្វះខាត ដូចជា ខ្សែបម្រើ និងខ្សែការពារ ហើយក៏នឹងអាចលក់កីឡាករខ្លះៗចេញវិញផងដែរ៕