Roma បញ្ជាក់ថានឹងប្ដឹង Barcelona បើមិនលក់ Messi

កាលពីពេលថ្មីៗនេះ មានរឿងកើតទុក្ខមិនសុខចិត្ត រវាងក្រុម Roma ចំពោះក្រុម អ្នកមានបុណ្យ Barca ដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា ក្លឹបអ្នកមានបុណ្យ Bacelona បានផ្ទេរយកកីឡាករ Malcom ​ពី​ក្លឹប Bordeau កាត់មុខក្លិប Roma ហើយកំពុងក្លាយជារឿងដ៏ចម្រូងចម្រាស់រវាងក្លិបទាំង២ ។ ទោះបីជាមានការចេញមុខសុំទោសពីក្លិប Bacelona ក៏ដោយ ក៏ក្លិប Roma នៅតែមិនព្រមទទួលយកការសុំទោសនេះឡើយ ដោយបានទាមទារឲ្យ Bacelona លក់​​ Messi មកវិញដើម្បីបញ្ចប់រឿងរ៉ាវមួយនេះ ។

Roma បានបញ្ជាក់ថា ក្លឹប​នឹង​យល់​ព្រម​គ្រប់​យ៉ាង​ជាមួយ​ សូម្បី​តម្លៃ​ផ្ដាច់​កុងត្រា Lionel​ Messi ១២០​លាន​អឺរ៉ូ ​ក៏​ហ៊ាន​ឲ្យដែរ ។

ចំពោះបញ្ហានេះត្រូវបានគេបញ្ជាក់ថា ក្លឹប​​ជើង​ឯក​អេស្ប៉ាញ​បាន​ប្រកាស​​​ផ្លូវការ​ជា​លើក​ទី​ពីរ អំពី​ការ​បំពេញបែបបទផ្សេងៗ​រួចរាល់ហើយ ក្នុងការ​ផ្ទេរ​យក Malcom ​ពី​ក្លឹប Bordeau ក្នុង​តម្លៃ​​៣៦,៥​លាន​ផោន ក្រោយពេលដែល Roma បានប្រកាសថាបានទិញកីឡាកររូបនេះ​ ដោយបានព្រមព្រៀងតម្លៃគ្នាជាមួយក្លឹបរួចរាល់ហើយដែរ ប៉ុន្តែក្លិប Bordeau បានធ្វើការកែប្រែវិញក្រោយ Bacelona ឲ្យតម្លៃខ្ពស់ជាង ។

ពេលនេះ Roma កំពុងរៀបចំឯកសារផ្លូវច្បាប់ប្តឹងក្លិប Bordeau ចំពោះករណីនេះ ហើយនៅតែមិនព្រមទទួលការសុំទោសពីខាង Bacelona ឡើយ ដោយតែងតែបញ្ជាក់ថា បើក្លឹបអ្នកមានបុណ្យ ព្រមលក់ កីឡាករ ម្ចាស់ពាន Ballon d’Or ប្រាំសម័យកាលមកឲ្យវិញ នោះទើបខ្លួនសុខចិត្ត ។

ម៉្យាងវិញទៀត ទីផ្សារដោះដូរកីឡាករ សម្រាប់រដូវក្ដៅនេះ ក៏ឈានជិតមកដល់ការបិទបញ្ចប់ផងដែរ គឺនៅប្រហែលពេលត្រឹមតែ១សប្ដាហ៍ទៀតតែប៉ុណ្ណោះ។ តើ Messi អាចនឹងត្រូវផ្ទេរទៅកាន់ក្លឹប Roma ដែរឬទេ?

Leave A Comment

Your email address will not be published. Required fields are marked *