Bayern Munich កាត់មុខ Man Utd និងArsenal ដើម្បីទិញយកខ្សែប្រយុទ្ធវ័យក្មេងក្លឹប Lille

ក្លិប Bayern Munich បានប្តេជ្ញាថានឹងផ្តួលក្រុម Manchester United និងក្រុម Arsenal ដើម្បីចុះហត្ថលេខាជាមួយនឹងកីឡាករ Nicolas Pepe របស់ក្របខ័ណ្ឌ Ligue 1 ។

ខ្សែប្រយុទ្ធ Lille បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីក្លឹបធំៗជាច្រើន បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៦គ្រាប់នៅក្នុងការបង្ហាញខ្លួន ៩ លើកឲ្យក្លឹបនៅរដូវកាលនេះ។ Pepe ក៏បានជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦លើកផងដែរ ហើយក្រុម Man Utd និងក្រុម Arsenal កំពុងតែចង់បានកីឡាករវ័យ 23ឆ្នាំនេះក្នុងកំឡុងពេលដោះដូរកីឡាករខាងមុខនេះ។


ប៉ុន្តែសារព័ត៌មាន SportBild បានអះអាងថាក្លិប Bayern ចង់នាំយកកីឡាករ Pepe ទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងនេះនៅខែមករា ជាជាងទុកដល់រដូវក្តៅខាងមុខនេះ។ ការពិភាក្សាត្រូវបានកំណត់ពេលរួចរាល់ហើយជាមួយក្រុមរបស់ Pepe នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយ Lille គិតថានឹងដាក់តម្លៃប្រហែល 30 លានផោន។ ប៉ុន្តែប្រសិនបើក្រុម Man Utd ឬក្រុម Arsenal មានចំណាប់អារម្មណ៏ចូលរួមចំពោះការផ្ទេរនេះដែរ នោះតម្លៃនឹងឡើងខ្ពស់ជាងនេះ។


ម៉្យាងវិញទៀត Everton, Sevilla និង Barcelona ត្រូវបានគេជឿជាក់ថា ក៏មានចំណាប់អារម្មណ៍ទៅលើ Pepe ហើយសង្រ្គាមដេញថ្លៃនឹងនៅតែអាចផ្ទុះឡើងសម្រាប់កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះ។ Pepe ស្ថិតនៅក្រោមកុងត្រានៅ Lille រហូតដល់ឆ្នាំ 2022 នោះមានន័យថាក្លឹប Lille មិនមានសម្ពាធក្នុងការលក់កីឡាកររបស់ពួកគេឡើយ។


លោក Unai Emery ប្រធានក្រុម Arsenal ស្គាល់ក្រុម Ligue 1 បានយ៉ាងល្អ ដោយធ្លាប់នៅទីនោះពីរឆ្នាំជាមួយការដឹកនាំក្លឹប Paris Saint-Germain ខណៈដែលលោក Jose Mourinho មិនបានលាក់បាំងពីបំណងប្រាថ្នារបស់គាត់ ក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបស្តាំម្នាក់នេះទេ៕

Leave A Comment

Your email address will not be published. Required fields are marked *