Gianluigi Buffon ទាយឈ្មោះ ៣ក្រុមដែលអាចឈ្នះពានរង្វាន់ Champions League

មកដល់ពេលនេះ ពានរង្វាន់ធំជាងគេរបស់អឺរ៉ុប បានរកឃើញក្រុមមួយចំនួនដែលអាចបន្តទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បើទោះបីជាការប្រកួកក្នុងវគ្គចែកពូលមិនទាន់ចប់ក៏ដោយ។ កំពូលអ្នកចាំទី Gianluigi Buffon ជឿជាក់ថាក្រុម Juventus, Manchester City និង Barcelona គឺជាក្រុមដែលអាចឈ្នះពានរង្វាន់ Champions League រដូវកាលនេះ។

គួរបញ្ជាក់ផងដែរថា ទាំងបីក្រុមនេះគឺសុទ្ធតែជាម្ចាស់ជើងឯងនៅលីកក្នុងប្រទេសរបស់ខ្លួនរៀងៗខ្លួន កាលពីរដូវកាលមុន និងកំពុងតែបន្តឈរនៅកំពូលតារាងបណ្ដោះអាសន្នក្នុងរដូចកាលនេះផងដែរ។

ក្រុម Juventus មកពីអ៊ីតាលី ក្រុម Manchester City មកពីអង់គ្លេស និងក្រុម Barcelona មកពីអេស្បាញ សុទ្ធតែអាចឆ្លងផុតវគ្គចែកពូល និងអាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយ បើទោះជានៅសល់មួយប្រកួតទៀតក៏ដោយ។

អ្នកចាំទី Buffon បានបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool និងអធិរាជស Real Madrid អាចលើកពាននេះដែរ ប៉ុន្តែ Juventus, Manchester City និង Barcelona គឺជាក្រុមដែលមានឱកាសខ្ពស់ជាង។


គាត់បានប្រាប់ Daily Mirror ថា: “រដូវកាលនេះខ្ញុំមើលឃើញពីការពេញចិត្តសម្រាប់ក្របខ័ណ្ឌ Champions League ដូចជាក្លឹប Barcelona, Juventus និង Manchester City សម្រាប់ជាម្ចាស់ពានរង្វាន់ដ៏ធំមួយនេះ។ Liverpool ក៏មានឱកាសដ៏ធំមួយដែរហើយអ្នកមិនអាចបំភ្លេចពីក្លឹប Real Madrid បានទេ”៕