Carlo Ancelotti ថាមានកីឡាករ២នាក់ អាចស្នងដំណែង Messi និងRonaldo បាន

អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី លោក Carlo Ancelotti ​នឹង​ត្រូវ​ដឹក​នាំ Napoli លេង​ Champions League នៅ​ថ្ងៃ​​អង្គារ​ស្អែក​នេះ ​ទល់​នឹង​​ជើង​ខ្លាំង​ PSG ដើម្បី​ប្រជែង​គ្នា​យក​តំណែង​លេខ​២​ ក្នុង​ពូល C ខណៈ​ក្រុម​ទាំង​ពីរ​ខុស​គ្នា​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ។

មុន​ការ​ប្រកួត​មក​ដល់ Ancelotti ដែល​ធ្លាប់​ដឹក​នាំ​ PSG ​បាន​២​ឆ្នាំ​ដែរនោះ​ មាន​ការ​ព្រួយបារម្ភ​ចំពោះ​កីឡាករ​មាន​ទេពកោសល្យ​របស់​ក្រុម ​លោក Thomas Tuchel ជា​ពិសេស Mbappe និង Neymar។ Mbappe សមាជិក​ឈ្នះ World Cup គឺ​ស្ថិត​ក្នុង​បេក្ខភាព​​​អាច​ឈ្នះ Ballon d’Or ឆ្នាំ​នេះ ដែល​កន្លង​ទៅ Ronaldo និង Messi កាន់កាប់​អស់​១០​ឆ្នាំ​មក​ហើយ។

លោក Carlo Ancelotti បាន​រំពឹង​ទុក​ថា នៅ​ពេល​ខាង​មុខ Kylian Mbappe និង Neymar នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ដាច់​គេ ស្នង​កន្លែង​របស់ Cristiano Ronaldo និង Lionel Messi។

​Ancelotti បានបញ្ជាក់ទៀត​ថា Mbappe អាច​នឹង​ឈ្នះ​វា​ពេល​ណាមួយ៖ “ Mbappeជា​បេក្ខភាព​​ក្នុង​ការ​ឈ្នះ​ពាន​នេះ ខណៈ Ronaldo និង Messi ឈ្នះ​វា​រហូត​មក​ហើយ។ ខ្ញុំ​គិត​ថា Mbappe និង Neymar អាច​ជា​អ្នក​ស្នង​តំណែង​របស់ Ronaldo និង Messi។ ប្រសិន Mbappe មិន​ឈ្នះ​ឆ្នាំ​នេះ គេ​នឹង​ឈ្នះ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ដោយ​គ្មាន​បញ្ហាអ្វីរារាំងឡើយ”៕