Giroud និយាយពី Hazard រឿងដែលចង់ចាកចេញពី Chelsea ទៅចូលរួមជាមួយ Real Madrid

កីឡាករ Olivier Giroud ចង់ឃើញ Eden Hazard ស្នាក់នៅ Chelsea ដោយបានហៅកីឡាករ សញ្ជាតិបែលហ្ស៊ិកនេះថា ជាកីឡាករពិសេសម្នាក់សម្រាប់ក្លឹប។

អ្នកគាំទ្រក្រុមតោខៀវ ព្រួយបារម្ភថា Hazard អាចនឹងចាកចេញពី Stamford Bridge នៅក្នុងរដូវកាលដោះដូរកីឡាកនេះ ជាពិសេសនៅពេលគាត់បានប្រាប់ពីចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅ Real Madrid បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ ការរំពឹងទុកថានឹមមានការផ្ទេរទៅកាន់ក្លឹប Real Madrid រាងចុះត្រជាក់បន្តិចនៅក្នុងសប្តាហ៍ថ្មីនេះ ព្រោះរដូវកាលដោះដូរកីឡាករជិតបានបិទទ្វារ និង គ្រូបង្វឹក Real Madrid ធ្លាប់បង្ហើបថា គាត់ពេញចិត្តជាមួយក្រុមរបស់គាត់បច្ចុប្បន្ន គាត់មិននិយាយអំពីកីឡាកណាផ្សេងឡើយ ដូច្នេះវាហាក់ដូចជា កីឡាករវ័យ 27 ឆ្នាំរូបនេះ អាចនឹងចាប់ផ្តើមរដូវកាលទី 7 របស់គាត់ជាមួយនឹង Chelsea នៅពេលដែលក្របខ័ណ្ឌ Premier League របស់ពួកគេ នឹងត្រូវធ្វើដំណើរទៅជួប Huddersfield Town នៅចុងសប្តាហ៍នេះ។

Chelsea Home Uniform This Season

ខ្សែប្រយុទ្ធបារាំង Giroud បានប្រាប់អ្នកយកព័ត៌មានថា “យើងចង់ឱ្យគាត់នៅជាមួយក្រុម Chelsea វាជាអារម្មណ៍ដ៏អស្ចារ្យមួយក្នុងការលេងជាមួយកីឡាករដែលល្អបែបនេះ” ។ “Eden និងខ្ញុំបានផ្ញើសារជាមួយគ្នាទៅវិញទៅមក បន្ទាប់ពីការប្រកួត World Cup គាត់បានអបអរសាទរដល់ខ្ញុំ និង N’Golo Kante ហើយខ្ញុំមិនចង់និយាយលេងឱ្យគាត់អំពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ។ គាត់គឺជាកីឡាករដ៏ល្អសម្រាប់ការប្រកួត World Cup ហើយពិតណាស់ គាត់គឺជាកីឡាករដ៏ពិសេសម្នាក់” ។

គួរបញ្ជាក់ផងដែរថា Chelsea បាននាំយកអ្នកចាំទី Athletic Bilbao កីឡាករ Kepa Arrizabalaga ជាមួយនឹងតម្លៃបំបែកកំណត់អ្នកចាំទីត្រាថ្លៃបំផុតលើលោក ហើយនេះក៏ប្រហែលជាសញ្ញាមួយដែលអនុញ្ញាតឱ្យ Courtois អាចនឹងចាកចេញ ទៅចូលរួមជាមួយ Real Madrid នៅរដូវកាលនេះ។

អត្ថបទគួរអានបន្ត៖ Chelsea ចុះកុងត្រាអ្នកចាំទីថ្មី ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកបច្ចុប្បន្ន

Giroud បន្ថែមពី Courtois ថា “ប្រសិនបើគាត់ចាកចេញ វានឹងធ្វើឱ្យយើងខកចិត្តពីព្រោះគាត់គឺជាអ្នកចាំទីដ៏អស្ចារ្យ” ៕

Leave A Comment

Your email address will not be published. Required fields are marked *