Chelsea សង្ឃឹមថា អតីតគ្រូបង្វឹកខ្លួននឹងមកដឺកនាំ Man Utd ជំនួសលោក Jose

តួនាទីរបស់លោក Mourinho នៅទឹកដី Old Trafford ស្ថិតក្រោមការសម្ពាធយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមរដូវកាលមកម្ល៉េះប៉ុន្តែសម្ពាធនេះបានធូរស្រាលបន្តិចបន្ទាប់ពីការទទួលជ័យជម្នះយ៉ាងត្រដាបត្រដួស 3-2 លើក្រុម Newcastle United កាលពីថ្ងៃសៅរ៍កន្លងទៅ។


លោក Mourinho នឹងត្រូវជួបជាមួយលោក Ed Woodward អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ Man United ក្នុងអំឡុងពេលសម្រាកអន្ដរជាតិ ខណៈពេលដែលគ្រូសញ្ជាតិព័រទុយហ្គាល់រូបនេះមានការព្រួយចិត្ត ព្រោះត្រូវបានគេរាយការណ៍ថាក្លឹបកំពុងតែត្រៀមមើលការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី។

Zinedine Zidane ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការងារនៅ United ប៉ុន្តែលោក Conte ក៏ជាជម្រើសដ៏ពិសេសម្នាក់ដែល Man Utd កំពុងសម្លឹងមើលផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលោក Conte ចាកចេញពី Stamford Bridge ក្លឹប Chelsea នៅតែមិនទាន់យល់ព្រមជាមួយនឹងប្រាក់សំណង សម្រាប់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បន្ទាប់ពីបានបណ្តេញរូបគាត់ចេញមុនពេលចាប់ផ្តើមរដូវកាល នៅក្របខ័ណ្ឌ Premier League ដែលជំនួសមកវីញដោយលោក Maurizio Sarri កាលពីខែកក្កដាកន្លងទៅ។


សារព័ត៌មាន Daily Telegraph បានរាយការណ៍ថា Conte នៅទាមទារលុយ ៩ លានផោនទៀត ដែលជាផ្នែកមួយនៃកញ្ចប់ទឹកប្រាប់ដែល Chelsea ត្រូវសងបន្ទាប់ពីបណ្ដេញគាត់ចេញមុនកាលកំណត់ ប៉ុន្តែក្លឹបតោខៀវនៅមានការស្ទាក់ស្ទើរក្នុងការទូទាត់នឹងបានពន្យាដល់ពេលបច្ចុប្បន្ននេះ៕

Leave A Comment

Your email address will not be published. Required fields are marked *