Chelsea ប្រជែងជាមួយ Arsenal និង Barca ចុះហត្ថលេខាខ្សែបម្រើម្នាក់របស់ Lyon

នេះបើយោងតាម Daily Mail ក្រុមតោខៀវ Chelsea គឺត្រូវតតាំងប្រឆាំងនឹងការ ចាប់អារម្មណ៍ពីក្លឹបដទៃៗ សម្រាប់ខ្សែបម្រើឆ្នើម របស់Lyon មកពីលីកអ៊ីតាលី Ligue 1 ។

ក្រុមតោខៀវ Chelsea គឺជាក្រុមថ្មីជាងគេ ក្នុងការដេញតាមប្រម៉ាញ់ខ្សែបម្រើវ័យ 20 ឆ្នាំរបស់ក្រុម Lyon គឺកីឡាករ Houssem Aouar ដែលក្រុមរបស់លោក Maurizio Sarri កំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំង ចំពោះកីឡាករវ័យក្មេងរូបនេះ ឱ្យទៅកាន់ទឹកដី Stamford Bridge ។

ក្រុមតោខៀវគឺស្ថិតក្នុងចំណោមក្លឹបខ្លាំងមួយ ដែលកំពុងសម្លឹងរកមើលកីឡាករបន្ថែម សម្រាប់ពង្រឹងក្លឹប និងតាមប្រម៉ាញ់កីឡាករមកពីក្របខ័ណ្ឌ Ligue 1 នៅក្រៅប្រទេស។ ប៉ុន្តែទោះបីជាយ៉ាងណា មានក្រុមខ្លាំងនៃក្របខ័ណ្ឌ Premier League គឺក្រុម Arsenal និងក្លិបយក្ស La Liga គឺក្រុម Barcelona ក៏បានបង្ហាញការចាប់អារម្មណ៍យូណាស់មកហើយដែរ ចំពោះទម្រង់លេងដ៏ល្អរបស់កីឡាករវ័យក្មេងខាងលើនេះ។

Aour បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ ដែលមានក្លឹបធំៗចាប់អារម្មណ៍ ហើយខ្ញុំកំពុងធ្វើឲ្យបានល្អជាមួយលីយ៉ុង” ៕