Chelsea កំពុងប្រជែងនឹង ក្លឹបJuve Inter Roma និងNapoli ដើម្បីចុះហត្ថលេខាកីឡាករក្លឹប Brescia

ក្រុមតោខៀវចង់បានខ្សែបម្រើកណ្ដាល មកពីលីក Serie B របស់ អ៊ីតាលី ដែលមានតម្លៃខ្លួនប្រមាណ 20 លានអឺរ៉ូ ប៉ុន្តែក្លឹបអ៊ីតាលីជាច្រើនក៏កំពុងស្វែងរកការចុះហត្ថលេខាលើកីឡាកររូបនេះដែរ។ នេះបើតាមការចុះផ្សាយរបស់ The Goal.

ខ្សែបម្រើរបស់ក្លឹប Brescia កីឡាករ Sandro Tonali ដែលកំពុងលេងនៅលីក អ៊ីតាលី Serie B កំពុងតែត្រូវបានក្លឹបធំៗមួយចំនួន តាមប្រម៉ាញ់ ដូចជា ក្លឹប តោខៀវ Chelsea, Juventus, Inter, Roma និង Napoli ។

ទោះបីជាការចាប់អារម្មណ៍ច្រើនចំពោះកីឡាករវ័យក្មេងរូបនេះ សារព័ត៌មានខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន Juve កំពុងឈានមុនគេដើម្បីចុះហត្ថលេខា Tonali ដែលមានតម្លៃខ្លួនប្រមាណ 20 លានអឺរ៉ូ (ប្រហែល 17 លានផោន / 23 លានដុល្លារ) ។

Tonali បានចាប់ផ្តើមអាជីព ជាលើកដំបូងរបស់គាត់នៅក្នុងខែសីហា ឆ្នាំ 2017 ដែលបានដាក់ឱ្យលេងជាជម្រើស ១១នាក់របស់ក្លឹប Brescia នៅ Serie B នៅអាយុ 17 ឆ្នាំ។ ចាប់តាំងពីពេលនោះមក ខ្សែបម្រើកណ្តាលរូបនេះ បានចាប់ផ្តើមចូលលេងជាក្រុម សម្រាប់ក្រុមរបស់គាត់ ដោយបានបង្ហាញខ្លួនចំនួន 19 លើក សម្រាប់ក្រុម Brescia ក្នុងឆ្នាំ 2017-18 ។

 

លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ បានកំណត់ថាកីឡាករ Tonali គឺជាកីឡាករដែលគាត់ចូលចិត្ត ហើយគាត់គឺជាគន្លឹះសំខាន់ សម្រាប់ការកីឡាករវ័យក្មេងរូបនេះ ដែលអាចត្រូវបានប្រើសម្រាប់ជំនួសកីឡាករ Jorginho នៅក្នុងតំបន់កណ្តាល របស់ពួកគេ។

ទន្ទឹមនឹងនេះដែរ Napoli ក៏ចង់បានកីឡាករ Tonali ផងដែរដើម្បីជំនួសកីឡាករ Jorginho បន្ទាប់ពី កីឡាករវ័យ 26 ឆ្នាំរូបនេះ បានចូលមកចូលរួមជាមួយ ក្រុមតោខៀវនៅរដូវក្តៅមុន ក្នុងតម្លៃ 65 លានផោន៕