តោះមកមើលព័ត៌មានខ្លះនៃក្រុមទាំង៨ដែលឡើងទៅវគ្គQuarter-Finals ពាន​ Copa America

បន្ទាប់ពីការប្រកួតព្រឹកមិញ នៃពូល C ជប៉ុន លេង​បាន​តាម​ត្រឹម​ស្មើ​គ្នា​ជាមួយ អេក្វាឌ័រ ១-១ ខណៈ អ៊ុយរុយហ្គាយ យក​ឈ្នះ​ឈីលី ១-០ នៃពាន​រង្វាន់​ Copa America ក្នុង​នោះ​គេ​ក៏​រក​ឃើញ​ក្រុម​ទាំង​៨​ដែល​បាន​ឡើង​ទៅ​វគ្គ Quarter-Finals ផង​ដែរ។

លទ្ធផល​នេះ​ជា​ឱកាសឲ្យ អ៊ុយរុយហ្គាយ ឆក់​យក​បាន​តំណែង​លេខ​១​ក្នុង​តារាង​ពិន្ទុ ហើយឈីលី​នៅ​លេខ​២ ខណៈពេលដែល ជប៉ុន​និង​អេក្វាឌ័រ ​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះវិញ។

តាម​ច្បាប់​របស់​ពាន​រង្វាន់ Copa America ក្រុម​ដែល​​បញ្ចប់​លេខ១​និង​២ ក្នុង​ពូល​​នីមួយៗ​​នឹង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ ហើយ​ក្រុម​លេខ​៣ ល្អ​បំផុត​ពីរក្រុម​ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ឡើង​ទៅ​វគ្គ​បន្ត​ផង​ដែរ។

ពូល A
១. ប្រេស៊ីល
២. វេណេហ្ស៊ុយអេឡា

ពូល B
១. កូឡុំប៊ី
២. អាហ្សង់ទីន

ពូល C
១. អ៊ុយរុយហ្គាយ
២. ឈីលី

ក្រុម​លេខ​៣​ល្អ​បំផុតមាន២ក្រុមគឺ
១. ប៉េរូ (មាន៤ពិន្ទុ)
២. ប៉ារ៉ាហ្គាយ (មាន២ពិន្ទុស្មើជាមួយជប៉ុន តែជំពាក់គ្រាប់បាល់គេទាត់ចូលតែ១ប៉ុណ្ណោះ ខណៈជប៉ុនជំពាក់គ្រាប់បាល់ដល់ទៅ៤គ្រាប់)

គូ​ដែរ​ត្រូវ​ប៉ះ​គ្នា​វគ្គ​៨​ក្រុម​ចុងក្រោយ ដែល​ត្រូវ​លេង​ចាប់​ពី​ថ្ងៃ​ទី ២៨​តទៅ

ប្រេស៊ីល vs ប៉ារ៉ាហ្គាយ
វេណេហ្ស៊ុយអេឡា vs អាហ្សង់ទីន
កូឡុំប៊ី vs ឈីលី
អ៊ុយរុយហ្គាយ vs ប៉េរូ