មេធាវីរបស់Ronaldo បកស្រាយរឿងបទចាប់រំលោភ នាង Mayorga

មេធាវីរបស់កីឡាករ Cristiano Ronaldo បាននិយាយថា ខ្សែប្រយុទ្ធក្លឹប Juventus មិនបានចាប់រំលោកនាង Mayorga និងបានបដិសេធយ៉ាងដាច់អហង្ការ ដោយបញ្ជាក់អំពីការចោទប្រកាន់ពីបទរំលោភ និងសេចក្តីថ្លែងការណ៍ដែលត្រូវបានរាយការណ៍ថាមានប្រភពមកពីកីឡាករគឺ ត្រូវបានគេប្រឌិតឡើងទាំងស្រុង។


តារាចម្រៀងអាមេរិក Kathryn Mayorga បានចោទប្រកាន់ Ronaldo ពីបទចាប់រំលោភនាងនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងឡាសវេហ្គាសក្នុងឆ្នាំ 2009 ហើយនេះគឺជាអ្វីដែលកីឡាករព័រទុយហ្កាលរូបនេះបានបដិសេធយ៉ាងម៉ឺងម៉ាត់។

មេធាវីលោក Peter Christiansen របស់ Ronaldo បានបញ្ជាក់ថា ការឲ្យប្រាក់ចំពោះនាង Mayorga គឹជារឿងពិត ប៉ុន្តែបានរិះគន់របាយការណ៍ថ្មីមួយ កាលពីប៉ុន្មានសប្តាហ៍មុនដែលពាក់ព័ន្ធនឹងករណីរំលោភ គឺជារឿងមិនពិត ហើយគ្មានភស្ដុតាងច្បាស់លាស់ឡើយ ខណៈពេលដែល ក្រុមប៉ូលីសឡាសវេហ្គាសកំពុងបើកការស៊ើបអង្កេតរឿងនេះឡើងវិញម្ដងទៀត។


ដើម្បីឱ្យច្បាស់លាស់ កីឡាករ Ronaldo ក៏ធ្លាប់បានចេញមុខបដិសេធយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ទាំងអស់នៅក្នុងពាក្យបណ្តឹង ហើយបានរក្សាជំហរ បដិសេធក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយនេះផងដែរ។

សេចក្តីថ្លែងការណ៍របស់ Christianen ដដែលបានបញ្ជាក់ពីភាពគ្មានទោសរបស់ Ronaldo ខណៈពេលដែលរងការរិះគន់យ៉ាងខ្លាំងក្លា ចំពោះរបាយការណ៍ពីការចោទប្រកាន់នេះ។


គួរបញ្ជាក់ផងដែរថា លើសពីការទទួលយកកំហុសឆ្គង ឬការលើកហេតុផលណាមួយក៏ដោយ កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ត្រូវបានគេណែនាំអោយដោះស្រាយ ការចោទប្រកាន់ដោយផ្ទាល់ជាមួយនាង ដើម្បីចៀសវាងការប៉ុនប៉ងណាមួយដែលបំផ្លាញកេរ្តិ៍ឈ្មោះរបស់គាត់។


បច្ចុប្បន្ន គេកំពុងរង់ចាំរបាយការណ៍បន្ថែមរបស់ប៉ូលីសក្រុងឡាសវេហ្គាស ដើម្បីត្រួតពិនិត្យបន្ត និងចេញសេចក្ដីសម្រេចតាមក្រោយ៕

Leave A Comment

Your email address will not be published. Required fields are marked *