Crystal Palace កំពុងតែដេញថ្លៃ 10 លានផោន សម្រាប់ទិញខ្សែប្រយុទ្ធ Arsenal ម្នាក់

យោងតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ខ្សែប្រយុទ្ធ Welbeck វ័យ 27 ឆ្នាំ នឹងត្រូវផុតកិច្ចសន្យាជាមួយក្រុមនៅ Emirates នាចុងបញ្ចប់នៃរដូវកាលនេះ ហើយមិនទាន់ត្រូវបានផ្តល់ឱ្យនូវកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។

ហើយលោក Roy Hodgson គ្រូបង្វឹករបស់ក្រុម ឥន្រ្ទី Crystal Palace ជឿជាក់ថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ជាមនុស្សម្នាក់ដែលអាចនាំយកនូវគោលដៅដែលក្រុមរបស់គាត់ ត្រូវការយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

Unai Emery រីករាយចំពោះលោក Welbeck ដែលនៅតែជាផ្នែកមួយនៃក្រុមរបស់គាត់ សម្រាប់រដូវកាលនេះ និងតែងតែផ្តល់ឲ្យចូលលេង ជំនួស Pierre-Emerick Aubameyang និង Alexandre Lacazette ។

ប៉ុន្តែក្លឹបបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីស្តាប់ការផ្តល់ជូននៅក្នុងខែមករានេះ ដោយសារតែពួកគេមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាត្តិឱ្យគាត់ចាកចេញនៅពេលបញ្ចប់កុងត្រា ដោយគ្មានតម្លៃខ្លួននារដូវក្តៅនេះខាងមុខ ស្របពេលដែលកាំភ្លើងធំ អាចនឹងខាតប្រាក់ជាច្រើនសម្រាប់ការចាកចេញរបស់ Aaron Ramsey ផងដែរនោះ។

Welbeck ចាប់ផ្តើម បានតែ១ការប្រកួតប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ប៉ុន្តែនៅតែស៊ុតបញ្ចូលទីបាន 5 គ្រាប់ សម្រាប់ក្របខ័ណ្ឌ Europa League និង Carabao Cup ។

គ្រូបង្វឹកលោក Hodgson ដឹងពី Welbeck ច្បាស់ ព្រោះធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេស និងបានជ្រើសរើស ខ្សែប្រយុទ្ធ Arsenal រូបនេះចូលរួមក្រុម ក្នុងចំណោមកីឡាករ 25 នាក់ផ្សេងទៀត៕