Dani Alves ប្រាប់អាថ៌កំបាំង Messi និងគាត់ពេលដែលនៅ Barcelona

តាមសារព័ត៌មាន Mirror បានឲ្យដឹងថា Dani Alves បាននិយាយពីទំនាក់ទំនងរបស់គាត់ជាមួយ Lionel Messi នៅក្លឹប Barcelona និងបានជួយបង្រៀនគាត់ឲ្យដឹង ពីអ្វីដែលជា បាល់ទាត់ពិតប្រាកដ។

ខ្សែការពារខាងស្តាំរូបនេះ គឺជាអ្នកដែលបានជួយដល់ Messi ច្រើនជាងគេ ក្នុងការស៊ុតបញ្ចូលទី 564 គ្រាប់ នៅ Barcelona បើទោះបីជាពេលនេះ គាត់បានចាកចេញពីក្លឹបអស់ជាង 2 ឆ្នាំហើយក៏ដោយ។

ចាប់តាំងពីគាត់បានផ្លាស់ប្តូរទៅលេងនៅ Juventus ក្នុងឆ្នាំ ២០១៦ និងបច្ចុប្បន្នកំពុងលេងនៅ Paris Saint-Germain ប៉ុន្តែគាត់បានរក្សាទំនាក់ទំនងជាមួយ Messi និង Barca យ៉ាងជិតស្និទ្ធិ ហើយគាត់និយាយថា គាត់ជាអ្នកទទួលខុសត្រូវ ក្នុងការបង្កើតឱកាសឲ្យ Messi និងដឹងរឿងសំងាត់ដើម្បីជួយគាត់ផងដែរ។

Alves បាននិយាយថា “ខ្ញុំបានធ្វើអ្វីៗ ដែលខ្ញុំអាចធ្វើបាន ដើម្បីធ្វើឱ្យប្រាកដថា គាត់សប្បាយចិត្ត និងប្រាកដថាគាត់មានបាល់គ្រប់ពេលវេលា ហើយនេះជាអ្វីដែលគាត់ស្រលាញ់បំផុត”។ “វាចម្លែកខ្លាំងណាស់ នៅពេលដែលខ្ញុំមកដល់ទីក្រុងបាសេឡូណា ចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ ដែលយើងមានទំនាក់ទំនងដ៏ចំលែក និងល្អបែបនេះ។ ខ្ញុំមានន័យ តាមរបៀបវិជ្ជមានទេ”៕

Lionel Messi