De Gea ចង់ចែកផ្លូវជាមួយ Man Utd ដើម្បីចូលរួមជាមួយក្លឹបយក្សនៅបារាំង ឬអីតាលី វិញ

អ្នកចាំទីបាល់ទាត់សញ្ជាតិអេស្ប៉ាញរូបនេះ នៅមិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅឡើយទេ ខណៈពេលដែលទម្រង់លេងរបស់ Man United គឺជាក្តីបារម្ភមួយ ប៉ុន្តែអ្វីៗទាំងអស់អាចនឹងមានភាពប្រសើរឡើងវិញ បន្ទាប់ពីក្លឹបបីសាចក្រហមកំពុងតែបញ្ចុះបញ្ចូលគាត់ឲ្យបន្តកុងត្រាថ្មី ។


ចំពេលដែលកំពុងតែមានភាពតានតឹង ក្រុមបិសាចក្រហម Manchester United អាចនឹងរងការរិះគន់ចំពោះភាពយឺតយ៉ាវក្នុងការផ្ដល់កុងត្រាថ្មីឲ្យ David de Gea ព្រោះកុងត្រាចាស់របស់គាត់ក៏ជិតផុតកំណត់ផងដែរ។

កីឡាករអន្តរជាតិអេស្បាញរូបនេះ នៅតែបន្តលេចធ្លោរ ជាអ្នកចាំទីដែលមានសមត្ថភាពលំដាប់ពិភពលោកម្នាក់របស់ United ដែលបានមកកាន់ទឹកដី Old Trafford ចាប់តាំងពីឆ្នាំ ២០១១ មកម្លេះ បន្ទាប់ផ្ទេរមកពីក្លឹប Atlético Madrid។

ទោះជាយ៉ាងណាក៏ដោយ លោក Jose Mourinho បាននិយាយពីកិច្ចសន្យាដែលកំពុងបន្តជាមួយ De Gea ថាអាចនឹងបង្កឱ្យមានការព្រួយបារម្ភ តែចំពោះអ្នកគាំទ្រខ្លះតែប៉ុណ្ណោះ។

លោក Mourinho បាននិយាយទៅកាន់ Sky Sports ថា: «ខ្ញុំមិនមានទំនុកចិត្តទេ ប៉ុន្តែខ្ញុំក៏មិនព្រួយបារម្ភដែរ»។ ហើយនៅពេលសួរថា តើលោកកំពុងរំពឹងថា ការចរចាកិច្ចសន្យារបស់ De Gea នឹងសម្រេចបានឬយ៉ាងណា ខណៈពេលដែលក្រុម Juventus និង Paris Saint-Germain កំពុងតែពិនិត្យមើលការអភិវឌ្ឍរបស់គាត់ផងដែរនោះ? Jose ឆ្លើយបន្តថា “ខ្ញុំមិនអាចរកពាក្យអ្វីមកនិយាយបានទេ ចឹងរង់មើលថាតើនឹងមានអ្វីកើតឡើង” ។

គួរបញ្ជាក់ផងដែរថា កិច្ចសន្យានាពេលបច្ចុប្បន្នរបស់ អតីតអ្នកចាំទីរូបនេះ ជាមួយក្លឹប នៅសល់ប្រមាណ ៦ខែទៀតតែប៉ុណ្ណោះ ហើយ Man Utd រំពឹងថា អាចនឹងបន្តកិច្ចសន្យារថ្មីហូតដល់ឆ្នាំ 2020 ជាមួយនឹងប្រាក់ប្រចាំសប្ដាហ៍ 375.000 ផោន (483.000 ដុល្លា) ៕