តោះមកដឹងពីកាលបរិច្ឆេតលំអិតអំពីការដោះដូរកីឡាករ និង League ណាខ្លះ ដែលនៅតែអាចចុះហត្ថលេខាកីឡាករថ្មីបាន

ពេលវេលាជិតត្រូវបានបញ្ចប់ហើយ សម្រាប់ក្លឹបនៅជុំវិញពិភពលោកដើម្បីចុះហត្ថលេខាលើកីឡាករថ្មី ដើម្បីមកចូលរួមជាមួយ សម្រាប់ការប្រកួននានាក្នុងរដូវកាលថ្មីនេះ។ សម្រាប់លីកខ្លះដូចជា ពានរង្វាន់អង់គ្លេស Championship រដូវកាលនេះ បានចាប់ផ្តើមហើយ ខណៈដែលលីកផ្សេងទៀតក៏នឹងត្រូវចាប់ផ្តើមលេង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខនេះដែរ។

ប៉ុន្តែពេលវេលាដោះដូរកីឡាករសម្រាប់រដូវក្ដៅនេះ គឺខុសគ្នាទៅតាមលីកនិមួយៗនៃប្រទេសរបស់ពួកគេ នោះមានន័យថា លីកខ្លះនៅតែអាចចុះហត្ថលេខាកីឡាករថ្មីបាន រហូតដល់ថ្ងៃបិទទីផ្សារទាំងស្រុង ៣១ ខែសីហា ឆ្នាំ ២០១៨ នេះ។
ខាងក្រោមគឺជាកាលបរិច្ឆេត សម្រាប់ការដោះដូរកីឡាករក្នុងរដូវក្ដៅនេះ ទៅតាមលីកធំៗនិមួយៗ

England Premier League

សម្រាប់ក្របខ័ណ្ឌ Premier League គឺបានបញ្ចប់ហើយសម្រាក់ការចុះហត្ថលេខាលើកីឡាករថ្មី ព្រោះសម្រាប់រដូវកាលនេះ នៅក្នុងLeague របស់អង់គ្លេស គឺបញ្ចប់លឿនជាងរាល់ដង ដោយសារមានការបោះឆ្នោតសម្រេចយក ថ្ងៃទី ៩ ខែសីហា ជាថ្ងៃចុងក្រោយ។ ប៉ុន្តែ ក្លឹបទាំងអស់របស់អង់គ្លេសនៅតែអាចលក់កីឡាករចេញបាន រហូលដល់ថ្ងៃចុងក្រោយដូចគ្នា គឺថ្ងៃ ៣១ ខែសីហា ។

Spain La Liga


សម្រាប់ក្របខ័ណ្ឌ La Liga វិញគឺអាចបន្តទិញ និងលក់ កីឡាករបាន រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ ។

Germany Bundesliga


សម្រាប់ក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់វិញ ក៏នៅតែអាចបន្តទិញ និងលក់ កីឡាករបាន រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ ។

Italy Serie A


សម្រាប់ក្របខ័ណ្ឌ Serie A របស់អីតាលី វិញ គឺអាចបន្តទិញ កីឡាករបាន រហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ និងមានសិទ្ធិលក់កីឡាករចេញដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨។

France Ligue 1


សម្រាប់ក្របខ័ណ្ឌ Ligue 1 របស់បារាំង ក៏នៅតែអាចបន្តទិញ និងលក់ កីឡាករបាន រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ ។

គួរបញ្ជាក់ផងដែរថា តាមការចុះផ្សាយដោយ វេបសាយ Mirror របស់អង់គ្លេសបានឲ្យដឹងថា សម្រាក់ការខ្ចីជើងកីឡាករ គ្រប់ក្លឹបទាំងអស់ នៅតែអាចធ្វើទៅបានរហូតដល់ថ្ងៃចុងក្រោយដូចគ្នា គឺថ្ងៃទី ៣១ ខែសីហា នេះ ៕

Leave A Comment

Your email address will not be published. Required fields are marked *