Dembele ប្រាប់ Barcelona ថាចង់ចូលរួមជាមួយក្លឹបធំ២ នៅអង់គ្លេសវិញ ក្នុងខែមករាខាងមុខនេះ

ខ្សែប្រយុទ្ធ Ousmane Dembele ត្រូវបានគេរាយការណ៍ថា បានប្រាប់ក្លឹបថា គាត់ចង់ចាកចេញ នាដើមខែមករាខាងមុខនេះ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម Arsenal និង Liverpool ។

បញ្ហាទម្រង់លេងរបស់ Dembele បានក្លាយជាបញ្ហាចម្បងមួយនៅក្លឹប Barcelona ហើយក្លិបយក្សកាតាឡានមួយនេះ ក៏កំពុងរៀបចំការផ្ទេរក្នុងរដូវកាលនេះដែរ ក្រោយពីអស់សង្ឃឹមជាមួយកីឡាករវ័យ 21 ឆ្នាំរូបនេះ។នេះបើតាមការចុះផ្សាយពី The Goal


Arsenal ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Dembele តាំមពីមុនរដូលកាល 2018/19មកម្លេះ និងបានបង្ហាញការចាប់អារម្មណ៍ជាថ្មីម្តងទៀត ដើម្បីផ្ទេរកីឡាករវ័យក្មេងរូបនេះមកកាន់ទឹកដី Emirates។


ទន្ទឹមនឹងនេះ គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp ក៏បានយល់ព្រមលើការដេញថ្លៃ 85 លានផោន សម្រាប់កីឡាករបារាំងនៅក្នុងខែមករាខាងមុខនេះផងដែរ។


យោងតាម The Goal ដដែលបានបញ្ជាក់ថា ភ្នាក់ងារដោះដូរកីឡាករ របស់ Dembele បានជូនដំណឹងដល់ Barca ថា គាត់មានបំណងចាកចេញនៅដូវកាលនេះហើយ ខណៈពេលដែលក្រុមយក្ស La Liga មួយនេះ នឹងអាចសម្រេចលក់អតីតកីឡាករ Borussia Dortmund ដើម្បីបង្រ្គប់បា្រក់ក្នុងទិញ Neymar ត្រលប់មកវិញ។


គួរបញ្ជាក់ផងដែរថា Barca បានលក់កីឡាករ Neymar ទៅឱ្យក្លឹប Paris Saint-Germain សម្រាប់តម្លៃបំបែកកំណត់ត្រាពិភពលោក 222 លានអឺរ៉ូកាលពីខែសីហាឆ្នាំ 2017 ប៉ុន្តែពេលនេះ បាននិងកំពុងស្វែងរកលទ្ធភាព ក្នុងការផ្ទេរប្រធានក្រុមប្រេស៊ីលរូបនេះត្រលប់មកវិញ៕

Leave A Comment

Your email address will not be published. Required fields are marked *