ខ្សែបម្រើកណ្ដាលម្នាក់របស់ក្លឹប Barcelona ចង់ចូលរួមជាមួយ Arsenal ខណៈក្លឹបធំ៣ទៀតកំពុងតាមប្រមាញ់

ខ្សែបម្រើក្លឹប Barcelona កីឡាករ Denis Suarez បានសារភាពថា ពេលវេលារបស់គាត់នៅក្លឹបអេស្ប៉ាញអាចនឹងបញ្ចប់ ហើយបានប្រាប់នូវការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ ទៅកាន់ក្រុមកាំភ្លើងធំ Arsenal ក្នុងក្របខ័ណ្ឌ Premier League ។ នេះបើយោងតាមរបាយការណ៍របស់ Sport Witness ។

Suarez បានបរាជ័យក្នុងការជាប់ជាជម្រើស១១នាក់របស់ក្លឹប Barcelona និងបានបង្ហាញខ្លួនបានតែម្តងប៉ុណ្ណោះ ក្នុងគ្រប់ការប្រកួតទាំងអស់ នារដូវកាលនេះ ពេលប៉ះជាមួយក្រុម Leonesa នៅក្នុងការប្រកួត Copa del Rey ។

គាត់មានឆន្ទៈក្នុងការស្នាក់នៅក្លឹបបាល់ទាត់ ដែលឋិតនៅតំបន់កាតាឡែនមួយនេះ និងព្យាយាមហ្វឹកហាត់សម្រាប់កន្លែងរបស់គាត់ ប៉ុន្តែក្រោមការដឹងនាំរបស់ Ernesto Valverde កីឡាកររូបនេះ មិនបានផ្ដល់ឱកាសសម្រាប់អនាគតរបស់គាត់នោះទេ ដូចនេះហើយកីឡាករវ័យ ២៤ឆ្នាំរូបនេះ បានជ្រើសរើសយកការផ្លាស់ប្តូរ ដោយកំណត់គោលដៅមកកាន់ក្រុមកាំភ្លើងធំ ជាជម្រើសដំបូងរបស់គាត់ ។

ខាងក្រុមកាំភ្លើងធំ Arsenal មិនទាន់បានចរចារ ដើម្បីចុះកិច្ចសន្យាជាមួយកីឡាករខ្សែបំរើកណ្តាលរូបនេះនៅឡើយទេ ទោះបីជារូបគេអាចនឹងបំពេញតាមការលេងរបស់ក្រុម ឬយ៉ាងណាក៏ដោយ។ ក្រុមកាំភ្លើងធំនឹងប្រឈមនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ពីក្លិបយ៉ាងហោចណាស់ 3 ផ្សេងទៀត ដូចជា Valencia, Chelsea និង Napoli ដែលសុទ្ធសឹងចង់បានកីឡាករវ័យរូបនេះ។

គួរបញ្ជាក់ផងដែរថា លោក Unai Emery បានសម្តែងនូវបំណងប្រាថ្នារបស់លោក ក្នុងការពង្រឹងក្រុមនៅក្នុងខែមករា ដើម្បីជួយឱ្យមានការប្រកួតប្រជែង យកតំណែអលំដាប់កំពូលទាំងបួនក្នុងតារាង Premier League ប៉ុន្តែវាមានការចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារមកពង្រឹងក្រុម។ ទោះជាយ៉ាងណា ជាមួយនឹងការមិនចង់បន្តកុងត្រាថ្មីជាមួយ Ramsey ក្លឹបអ្នកមានអង់គ្លេសមួយនេះ ក៏អាចនឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយឆាប់ៗនេះដែរ ៕