Elephant rope story

ហេតុអ្វីបានជាដំរីដ៏ធំនេះមិនអាចផ្ដាច់ខ្សែចំណងនេះបាន?

គ្រាមួយមានបរុសម្នាក់គាត់ក៏បានដើរឆ្លងកាត់កន្លែងបង្ហាត់ដំរី ហើយឃើញរឿងចម្លែកមួយក៏បានសួរទៅកាន់គ្រូហ្មដំរីថា “ លោកគ្រូហ្ម! ខ្ញុំសូមសួរដូចឆោត! ហេតុអ្វីបានជាដំរីមាឌធំមួយក្បាលនេះមិនផ្ដាច់ខ្សែពួរហើយរត់គេចទៅ? វាសុខចិត្តនៅជាប់ចំណងធ្វើអ្វី?”

Elephant Rope, 1 minute is usefulគ្រូហ្មញញឹម ហើយបានតបទៅវិញភ្លាមថា៖ “អ្នកកម្លោះសួរបានល្អ! សត្វវាចង់មានសេរីភាពណាស់ វាក៏មិនចង់នៅជាប់ចំណងដូច្នេះទេ! ហើយម្យ៉ាងទៀត វាមានកំលាំងខ្លាំងណាស់ ព្រោះពេលខ្លះវាអាចបំបាក់ដើមឈើធំបានទៀតផង។ តាមពិតទៅរឿងវាអញ្ចេះ! នៅពេលដែលដំរីមួយក្បាលនេះនៅតូច ខ្ញុំបានយកចំណងខ្សែពួរតូចនេះមកចងជើងមុខរបស់វា។ កាលវានៅតូចវាព្យាយាមផ្ដាច់ខ្សែពួរនេះដែរតែដោយសារកម្លាំងនៅខ្សោយវាមិនអាចផ្ដាច់បាន។

Elephant rope story
វាប្រឹងម្ដងហើយម្ដងទៀត នៅតែទៅមិនរួច។ ហេតុនេះវាក៏អស់សង្ឃឹម! វាក៏ចាប់ផ្ដើមគិតនិងជឿថាខ្លួនវាគ្មានថ្ងៃអាចរើរួចផ្ដាច់ចំណងខ្សែពួរតូចនេះបានទេ។ វាគិតអញ្ជឹងតាំងពីក្មេងរហូតដល់វាធំឡើង មានមាឌធំ មានកម្លាំងខ្លាំងជាងមុនរាប់រយដងអាចកាត់ផ្ដាច់ចំណងនេះយ៉ាងស្រួល ក៏វាមិនដែលសាកល្បងខំផ្ដាច់ទៀតដែរ! ព្រោះក្នុងខួរក្បាលរបស់វាលែងជឿជាក់លើខ្លួនឯងថាអាចផ្ដាច់បានទៅហើយ។ ហេតុនេះទើបវាមិនដែលព្យាយាមផ្ដាច់ខ្សែរពួររត់គេចទៀតទេ!”

ជាទូទៅអ្នកដែលធ្លាប់បរាជ័យនឹងរឿងអ្វីមួយដល់ថ្នាក់បាត់បង់ជំនឿចិត្តលើខ្លួនឯងទាំងស្រុង អាចនឹងលែងហ៊ានសាកល្បងព្យាយាមម្ដងទៀត បើទោះបីជាខ្លួនមានសមត្ថភាពខ្លាំងជាងមុនក៏ដោយ។ នេះព្រោះតែគេបណ្ដោយឱ្យភាពបរាជ័យ ភាពភ័យខ្លាច ភាពបាក់ស្បាត និងភាពគ្មានជំនឿចិត្តដឹកមុខបាត់ទៅហើយ។

Leave A Comment

Your email address will not be published. Required fields are marked *