Mesut Ozil with Germany

Emery និយាយអ្វីខ្លះអំពី Ozil មុនរដូវកាលថ្មីចាប់ផ្ដើម

Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុម Arsenal បានសំរេចចិត្តធ្វើការជាមួយនឹងខ្សែបម្រើ Mesut Ozil ក្នុងគោលបំណងថ្មីមួយ ដើម្បីកសាងកេរ្តិ៍ឈ្មោះឲ្យល្អបំផុតឡើងវិញ បន្ទាប់ពីយុទ្ធនាការ World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលមិនអាចបំភ្លេចបាន។

Ozil ត្រូវបានអ្នកគាំទ្រអាល្លឺម៉ង់រិះគន់យ៉ាងខ្លាំង បន្ទាប់ពីក្រុមម្ចាស់ជើងឯករដូវកាលមុនមួយនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវគ្គជំរុះក្នុងពូលពេលប្រកួត World Cup ក្នុងប្រទេសរុស្ស៊ី។

Mesut Ozil in Germany football team

បន្ទាប់ពីអាឡឺម៉ង់បានបញ្ចប់នៅបាតតារាងក្នុងវគ្គចែកពូលដោយប្រកួតចុងក្រោយចាញ់កូរ៉េខាងត្បូងពីរគ្រាប់។ អ្នកគ្រប់គ្រងក្រុមលោក Oliver Bierhoff បាននិយាយថា “ការជ្រើសរើសយក Ozil សម្រាប់ World Cup អាចជាកំហុសមួយ”។

ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្លឹបកាំភ្លើងធំក្នុងក្របខ័ណ្ឌ English Premier League លោក Emery ជាអ្នកចាត់ការថ្មីរបស់ក្រុមកាំភ្លើងធំ Arsenal ដែលបានជំនួសលោក Arsene Wenger បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយឱ្យ Ozil ចាប់យកទម្រង់ដ៏ល្អបំផុតរបស់គាត់វិញ។

Mesut Ozil with Arsenal

លោក Emery បាននិយាយថា “យើងនៅទីនេះដើម្បីជួយដល់កីឡាករទាំងអស់។ ប៉ុន្តែសម្រាប់ខ្ញុំ កីឡាករម្នាក់និងកីឡាករ 25 នាក់គឺដូចតែគ្នា ព្រោះខ្ញុំចាំជួយពួកគេជានិច្ច ហើយ Mesut គឺជាអ្នកលេងដ៏សំខាន់ម្នាក់នៅក្នុងក្រុមដែលយើងចង់ជួយគាត់ឲ្យលេងកាន់តែល្អ ។

លោកបន្ថែមទៀតថា ខ្ញុំគិតថាឆ្នាំមុនគឺជាឆ្នាំដ៏លំបាកមួយសម្រាប់កីឡាករទាំងអស់គ្នាមិនត្រឹមតែ Mesut នោះទេ។ ខ្ញុំចង់ផ្តល់ឱ្យពួកគេ នូវទំនុកចិត្ត និងឱកាសជារៀងរាល់ថ្ងៃ ជាពិសេសគឺអំឡុងពេលហ្វឹកហាត់»។

គួរបញ្ជាក់ផងដែរថា Ozil ស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជួនបាល់ឲ្យមិត្តរួមក្រុមបាន 8 គ្រាប់សម្រាប់ Arsenal ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន៕

Leave A Comment

Your email address will not be published. Required fields are marked *