Griezmann និយាយរឿងទាក់ទងនឹកការផ្ទេរទៅកាន់ Barcelona

នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ អេស្បាញ បានប្រាប់ឲ្យដឹងថា កាលពី​ពេល​ថ្មី​ៗ​នេះ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Atletico Madridកីឡាករ​ Antoine Griezmann និយាយថា​ ក្លឹប​ Barcelona ព្យាយាម​បញ្ចុះ​បញ្ចូល​រូប​គេ​ ឲ្យ​ផ្ទេរ​ទៅ​កាន់ទឹកដី Camp Nou ក្នុង​រដូវ​ក្ដៅខាងមុខនេះ​ ។

កីឡាករ​បារាំង​រូប​នេះ​បាន​និយាយទៀត​ថា​៖ ” ក្លឹប​ Barcelona ចង់​បាន​ខ្ញុំ​ខ្លាំង​ ហើយ​ពួក​គេ​ Call មក​ខ្ញុំ និងផ្ញើ​សារ​មក​ខ្ញុំ។ វា​ពិត​ជារឿង​ស្មុគ​ស្មាញ​ណាស់​ ខ្ញុំ​ត្រូវ​ងើប​និយាយ​ជាមួយ​ប្រពន្ធ​ខ្ញុំ​នៅ​ម៉ោង​ ៣​ភ្លឺ​ ដើម្បី​ពិភាក្សា​គ្នា​រឿង​នេះ ។ ខ្ញុំ​គិត​ថា​ ក្លឹប​របស់​ខ្ញុំ (Atletico Madrid) ជា​ក្លឹប​ដែលបាន​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​សំខាន់​របស់​គេ​។ ពេល​ទៅ Barca បាន​លេង​ជាមួយ​ Messi វា​ល្អ​ដែរ​ តែ​នៅ​ទីនេះ​វិញ​ មាន​មិត្ត​រួម​ក្រុម​ ចាំ​លើក​ទឹក​ចិត្ត​ ហើយ​ក្លឹប​តែង​តែ​មក​និយាយ​រឿង​ដំឡើង​ប្រាក់​ខែ​ជារឿងផងដែរ ” ។

កន្លង​មក​នេះ ក៏មានពាក្យ​ចចាមអារ៉ាម​ថា​ Griezmann អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​ Barcelona ក្នុង​តម្លៃ​ខ្លួន​ជាង​​ ១០០​លាន​អឺរ៉ូ (​ត្រូវ​នឹង​ជាង​ ១១៤​លាន​ដុល្លារ) កំឡុង​ពេល​ដែល Atletico Madrid ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ទិញ​កីឡាករ​ចូល។

ម៉្យាងវិញទៀត កាលពីប៉ុន្មានខែមុន Griezman ធ្លាប់បង្ហើបប្រាប់ថា រូបគេក៏ចង់ទៅលេងនៅលើកទឹកដីអាមេរិច ជាមួយក្លឹប Galaxy ក្រោមការគ្រប់គ្រប់របស់ David Beckham ហើយក៏ចង់ចូលនិវត្តន៍នៅទីនោះតែម្ដង៕