Griezmann នឹងត្រូវកាត់ប្រាក់ឈ្នួលខ្លះ ពេលទៅចូលរួមជាមួយ Barcelona

នេះបើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Antoine Griezmann របស់ក្លឹប Atletico Madrid នឹងអាចចូលរួមជាមួយក្រុម Barcelona នៅថ្ងៃទី 1 ខែកក្កដានេះ អាស្រ័យលើការចរចារចុងក្រោយ។ សារព័ត៌មានដដែលបានឱ្យដឹងថា Griezmann នឹងត្រូវធ្វើការលះបង់ផ្នែកហិរញ្ញវត្ថុខ្លះដើម្បីចូលរួមជាមួយក្លិប អ្នកមានបុណ្យមួយនេះ ។

ខ្សែប្រយុទ្ធ Atletico Madrid បច្ចុប្បន្នរកបាន 23 លានផោន (ស្មើនឹង 26 លានដុល្លារ) ក្នុងមួយឆ្នាំ ប៉ុន្តែក្នុងការចូលរួមជាក្រុម Barcelona នៅថ្ងៃទី 1 ខែកក្កដា Griezmann ទទួលបានប្រាក់ត្រឹមតែ 17 លានអឺរ៉ូ (19,22 លានដុល្លារអាមេរិក) នៅរដូវកាលក្រោយតែប៉ុណ្ណោះ តែក៏អាចទទួលបានប្រាក់រង្វាន់ផងដែរប្រសិនបើ Barcelona ឈ្នះជើងឯក Champions League។

 

គួរបញ្ជាក់ផងដែរថា Antoine Griezmann បានបង្ហាញការចាប់អារម្មណ៍ដើម្បីទៅចូលរួមជាមួយក្លឹប Barcelona តាំងតែពីរដូវកាលមុនមកម្លេះ ហើយម្យ៉ាងវិញទៀត គាត់ក៏កំពុងតែមានទំនាក់ទំនងជាមួយក្លឹបអ្នកមានបារាំង PSG ផងដែរ។ ដោយមានពាក្យចរចាមអារាមខ្លះថា គាត់អាចនឹងសម្រេចចិត្តទៅលេងនៅស្រុកកំណើតវិញ៕