លោក Guardiola បកស្រាយរឿងសុំឱ្យ Manchester City ទិញ Messi

កាលពីប៉ុន្មានសប្ដាហ៍មុន មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោក Pep បានស្នើឲ្យ Man City ទិញ Lionel Messi និងបានបញ្ជាក់ថា នឹងហ៊ានឲ្យប្រាក់អាទិត្យច្រើនជាង Barcelona ពីរ ទៅបីដងទៀតផង។

ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញបានរាយការណ៍ថា ក្លិប Man City បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចំណាយលុយចំនួន 250 លានផោន ដើម្បីទិញ Messi និងផ្តល់ឱ្យ កីឡាករអាហ្សង់ទីននូវកិច្ចសន្យា ៥ឆ្នាំថែមទៀតផង។

ថ្មីៗនេះ លោក Pep Guardiola បានច្រានចោលសារជាថ្មីថា ក្រុម Manchester City បានព្យាយាមទិញ ខ្សែប្រយុទ្ធ Lionel Messi ពីក្លឹប Barcelona ។

Messi បានចំណាយពេលទាំងមូលរបស់គេ នៅឯទីលាន Camp Nou ហើយបានឈ្នះពានរង្វាន់ Champions League ពីរដង និងពានរង្វាន់ LaLiga បីដង ក្រោមការដឹកនាំរបស់លោក Guardiola ។

ទោះជាយ៉ាងណាក៏ដោយលោក Guardiola បានច្រានចោលនូវការអះអាងទាំងនោះ ហើយបានបដិសេធថា គាត់មិនដែលប៉ុនប៉ងល្បួង Messi ឡើយ។

លោក Guardiola បាននិយាយកាលពីថ្ងៃសុក្រថា: «ខ្ញុំបាននិយាយច្រើនលើកច្រើនសារ នៅពេលខ្ញុំចាកចេញពី Barca ហើយបានទៅកាន់ក្លិប Bayern ហើយឥឡូវនេះខ្ញុំមិនដែលសួរថាតើ Messi នឹងមកទីនេះ ឬក៏ Bayern នោះទេ»។ “ខ្ញុំមិនដែលបានទៅ ហើយចង់បានកីឡាករនេះទេ ខ្ញុំដឹងថាគាត់មានសារៈសំខាន់យ៉ាងណា ចំពោះ Barca ។ “ខ្ញុំ ខ្លួនឯង ក៏មិនដែលនិយាយជាមួយក្លឹបទេ ហើយខ្ញុំមិនដែលធ្វើសូម្បីតែម្ដង ខ្ញុំមិនដែលធ្វើបែបនេះ ខ្ញុំនិយាយរាប់ពាន់ដង”។

គួរបញ្ជាក់ផងដែរថា លោក Guardiola ប្រហែលជាមិនព្យាយាមចុះហត្ថលេខាលើ Messi នោះទេ ប៉ុន្តែលោកនៅតែសង្ឃឹមថា Brahim Diaz អាចត្រូវបានបញ្ចុះបញ្ចូលឱ្យស្នាក់នៅ Man City បន្តទៀត។

កីឡាករវ័យ 19 ឆ្នាំរូបនេះ នៅមិនទាន់ព្រមចុះហត្ថលេខាថ្មីនៅឡើយទេ ស្របពេលដែលកុងត្រាចាស់នឹងផុតនៅចុងបញ្ចប់នៃរដូវកាលនេះ។ Brahim Diaz បានស៊ុតបញ្ចូលទីពីរគ្រាប់ ឱ្យក្រុម Man City ក្នុងការទទួលជ័យជម្នះ 2-0 លើក្រុម Fulham ប៉ុន្តែត្រូវបានកំពុងផ្សារជាប់ទំនាក់ទំនងជាមួយក្រុម Real Madrid និង Borussia Dortmund។

 

Pep បន្តថា “យើងចង់ជួយពួកគេ ប៉ុន្តែនៅទីបញ្ចប់ប្រសិនបើពួកគេមិនចង់ស្នាក់នៅដូច Sancho តើយើងអាចធ្វើអ្វីបាន?
“វាជាទីផ្សារមួយ ពេលខ្លះយើងទិញកីឡាករ ហើយវាគឺជាអ្វីដែលយើងកំពុងព្យាយាមថែរក្សាពួកគេជាមួយនឹងកន្លែងដ៏ល្អបំផុត និងធ្វើអ្វីគ្រប់យ៉ាង ប៉ុន្តែនៅទីបំផុតវាជាការសម្រេចចិត្តរវាងភាគីទាំងពីរ។ យើងមិនមានការសោកស្ដាយនោះទេសម្រាប់ក្លឹប យើងចង់ធ្វើអ្វីៗគ្រប់យ៉ាង ប៉ុន្តែក្រុមធំៗ ដទៃទៀតនៅក្នុងទ្វីបអឺរ៉ុប ត្រូវការកីឡាករដែលមានទេពកោសល្យដូចគ្នា” ៕