កីឡាករ ៤នាក់ហើយដែលស៊ុតបាន Hat Trick សម្រាប់ពាន Champions League រដូវកាលនេះ

ពានរង្វាន់ធំបំផុតរបស់ពិលោក សម្រាប់ក្លឹបដែលមកពីអឺរ៉ុបសរុប ចំនួន៣២ក្រុម ដែលមាន ៨ពូល បានប្រកួតទៅចំនួនពីរជើងមកហើយ គិតមកដល់សប្ដាហ៍នេះ។

ទោះបីជាទើបតែចាប់ផ្ដើមមែន ប៉ុន្តែមានកីឡាកររហូតដល់ទៅ ៤នាក់មកហើយដែលអាចរកគ្រាប់បាល់បាន ៣គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត ឬហៅថា Hat Trick។ កីឡាករទាំងនោះមាន៖

១. Lionel Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona

Lionel Messi ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតជើងទីមួយ រវាងក្រុម Barcelona និងក្រុម PSV Eindhoven ។ ខ្សែប្រយុទ្ធរូបនេះអាចរកគ្រាប់បាល់បាន៣គ្រាប់ម្នាក់ឯង នៅនាទីទី ៣២, ៧៧ និង ៨៧ ដែលធ្វើឲ្យក្រុមអ្នកមានបុណ្យឈ្នះដោយលទ្ធផល 4 – 0 ។

២. Paulo Dybala របស់ក្លឹបសេះបង្កង់ Juventus

Paulo Dybala ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតជើងទីពីរ រវាងក្រុម Juventus និងក្រុម Young Boys ។ ខ្សែប្រយុទ្ធរូបនេះអាចរកគ្រាប់បាល់បាន៣គ្រាប់ម្នាក់ឯង នៅនាទីទី ៥, ៣៣ និង ៦៩ ដែលធ្វើឲ្យក្រុម Juventus ឈ្នះដោយលទ្ធផល 3 – 0 ។

៣. Neymar Jr របស់ក្លឹប Paris Saint Germain

Neymar ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតជើងទីពីរ រវាងក្រុម PSG និងក្រុម FK Crvena Zvezda ។ ខ្សែប្រយុទ្ធរូបនេះអាចរកគ្រាប់បាល់បាន៣គ្រាប់ម្នាក់ឯង នៅនាទីទី ២០, ២២ និង ៨១ ដែលធ្វើឲ្យក្រុម PSG ឈ្នះដោយលទ្ធផល 6 – 1 ។

៤. Edin Dzeko របស់ក្លឹប Roma

Edin Dzeko ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតជើងទីពីរ រវាងក្រុម Roma និងក្រុម Viktoria Pizen ។ ខ្សែប្រយុទ្ធរូបនេះអាចរកគ្រាប់បាល់បាន៣គ្រាប់ម្នាក់ឯង នៅនាទីទី ៣, ៤០ និង ៩០ ដែលធ្វើឲ្យក្រុម Roma ឈ្នះដោយលទ្ធផល 5 – 0 ។

គួរបញ្ជាក់ផងដែរថា ការប្រកួនវគ្គជម្រុះក្នុងពូល មានទាំងអស់៦ប្រកួត ហើយក្រុមដែលឈរនៅលេខ១ និងលេខ២ នឹងអាចបន្តទៅវគ្គ១៦ក្រុមចុងក្រោយបាន រីឯក្រុមដែលឈរនៅលេខ៣ នឹងត្រូវធ្លាប់មកលេងពានរង្វាន់ Europa League និងក្រុមបាតតារាងគឺត្រូវហាលអាវ៕

Leave A Comment

Your email address will not be published. Required fields are marked *