Hazard ប្រាប់ពីមូលហេតុដែលចង់ទៅ Real Madrid

Eden Hazard បាននិយាយម្តងហើយម្តងទៀតពីបំណងប្រាថ្នាចង់ចាកចេញពីក្រុមតោខៀវ Chelsea ប៉ុន្តែគាត់នឹងមិនចាកចេញនៅខែមករាទេ។

Eden Hazard ជឿជាក់ថា គាត់គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ប៉ុន្តែគាត់ត្រូវការចេញពី Chelsea និងផ្លាស់ទីទៅលេងនៅ La Liga ដើម្បីបញ្ជាក់ឲ្យច្បាស់ ទោះបីជាគាត់នឹងមិនចាកចេញនៅខែមករាខាងមុខនេះក៏ដោយ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកកំពុងបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល សម្រាប់ក្រុមតោខៀវនៅពេលចាប់ផ្តើមនៃរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទីបានចំនួន ៧គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣បន្ថែមទៀត ក្នុងប្រាំបីប្រកួតកន្លងមកនេះ ដែលជាការចូលរួមដ៏សំខាន់មួយសម្រាប់ Chelsea ដែលកំពុងតែឈរនៅលេខ ២ មាន២០ពិន្ទុ ស្មើ Man City និងLiverpool។ ដោយទម្រង់លេងដ៏អស្ចារ្យរបស់គាត់នេះហើយ បានធ្វើឱ្យក្រុម Real Madrid តាមប្រមាញ់ជាមួយនឹងកញ្ចប់ថវិកាយ៉ាងច្រើន ហើយគាត់ធ្លាប់បាននិយាយពីមុនថាអាចនឹងប្តូរទៅ Stamford Bridge។

នៅពេលដែលអ្នកសារព័ត៌មានសួរគាត់ថា តើគាត់ជាកីឡាករល្អបំផុតនៅក្នុងពិភពលោកមែនដែរឬទេ គាត់បាននិយាយថា: “បាទ! ខ្ញុំនិយាយថាបាទ កាលពីមុន”។ បន្ទាប់មកទៀតគាត់ត្រូវបានគេសួរថា តើដើម្បីឈ្នះ Ballon d’Or គាត់នឹងត្រូវទៅកាន់ប្រទេសអេស្ប៉ាញឬ? គាត់ឆ្លើយថា: “នោះហើយជាមូលហេតុដែលខ្ញុំចង់ទៅ ហើយមិនធ្លាប់មានអ្នកឈ្នះ Ballon d’Or ក្រៅពីអេស្ប៉ាញទេ ចាប់តាំងពីឆ្នាំ ២០០៨មក។ ឧទាហរណ៍ដូចជាកីឡាករ Cristiano Ronaldo លេងឱ្យក្រុម Manchester United ខណៈដែល Michael Owen លេងនៅអង់គ្លេសជាដើម។

Hazard បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនទាន់ចង់ផ្លាស់ប្តូរនៅខែមករាទេ ទោះបីជាកិច្ចសន្យាគាត់ជាមួយតោខៀវនៅប្រហែលមួយឆ្នាំទៀតក៏ដោយ។ សំនួរចុងក្រោយ តើគាត់អាចកាន់តែល្អប្រសើរជាងនេះដែរឬទេ? Hazard និយាយថា “ពិតណាស់យើងតែងតែអាចអភិវឌ្ឍបានទៅមុនជានិច្ច។ យើងអាចស៊ុតបញ្ចូលទីបានច្រើនគ្រាប់បន្ថែមទៀត ហើយខ្ញុំគិតថា ខ្ញុំនៅក្នុងក្រុមមួយដែលកំពុងជួយខ្ញុំផងដែរ ដូច្នេះខ្ញុំអាចកែលម្អបានច្រើន”៕

Leave A Comment

Your email address will not be published. Required fields are marked *