ផ្លូវការ Chelsea យល់ព្រមជាមួយ Real ឲ្យ Hazard ចាកចេញនារដូវកាលនេះហើយ

យោងតាមសារព័ត៌មាន The Goal បញ្ជាក់ថា៖ ខ្សែប្រយុទ្ធឆ្នើមបែលហ្ស៊ិក Hazard នឹងត្រូវផ្លាស់ប្តូរពី Stamford Bridge ទៅកាន់ Santiago Bernabeu បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់រវាងក្លឹបទាំងពីរ។

Chelsea បានទទួលយកទឹកប្រាក់ 100 លានអឺរ៉ូ (ផោន 88 លានផោន / 112 ដុល្លារ) សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Eden Hazard ទៅកាន់ក្លិប Real Madrid ហើយការចំណាយសរុបអាចកើនឡើងដល់ 140 លានអឺរ៉ូ (£ 124m / $ 146m) ជាមួយនឹងការបន្ថែមផ្សេងសម្រាប់ការផ្ទេរមួយនេះ។

គោលដៅនេះអាចបញ្ជាក់បានថាក្លឹបទាំងពីរបានឈានដល់ការសម្របសម្រួលលើតម្លៃខ្លួនរបស់ Hazard បន្ទាប់ពីការពិភាក្សាគ្នារវាងលោក Marina Granovskaia និងលោក Jose Angel Sánchezដែលជានាយកប្រតិបត្តិរបស់ក្លិប Real Madrid ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទកន្លងមកនេះ ដោយសម្រេចក្ដីបំណងរបស់កីឡាករវ័យ 28 ឆ្នាំរូបនេះ ក្នុងការផ្លាស់ប្តូរមកកាន់ក្លឹបអធិរាជស។

Hazard ត្រូវបានគេកំណត់ថានឹងទទួលបានប្រាក់យ៉ាងច្រើនក្នុងការចូលរួមជាមួយក្លឹប Real Madrid បន្ទាប់ពីគាត់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ ហើយគាត់អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅ Santiago Bernabeu នាសប្តាហ៍ក្រោយបន្ទាប់ពីគាត់បានវិលត្រឡប់ពីតួនាទីជាមួយបែលហ្ស៊ិក។

អតីតខ្សែប្រយុទ្ធ Lille រូបនេះក៏នឹងមានឱកាសលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinedine Zidane ខណៈពេលដែលបានជួយឲ្យ តោខៀវ Chelsea ឈ្នះពានធំៗ 6លើក រួមមាន Europa League រដូវកាលនេះផងដែរ។

គួរបញ្ជាក់ផងដែរថា Mardrid បានបង្ហាញពីចេតនារបស់ពួកគេក្នុងការចុះហត្ថលេខាលើ Hazard តាំងពីរដូវក្តៅមុន ប៉ុន្តែកិច្ចព្រមព្រៀងមួយនេះមិនអាចទៅរួច ផ្ទុយទៅវិញគាត់បានបន្តលេងនៅ Stamford Bridge ហើយក៏មិនមានកិច្ចព្រមព្រៀងថ្មីណាមួយដែលត្រូវបានយល់ព្រមនោះទេជាមួយ Chelsea ដែលជាហេតុធ្វើឲ្យ តោខៀវត្រូវតែសម្រេចចិត្តលក់ Hazard មុនពេលកុងត្រាគាត់ផុតនៅឆ្នាំ 2020 ។

ក្នុងពេលនោះ Chelsea បានច្រានចោលសំណើររបស់ Real ជាច្រើនដង ដោយសម្រេចចិត្តលក់តែ Thibaut Courtois ឲ្យតែប៉ុណ្ណោះ៕