តើ Eden Hazard នឹងនៅជាមួយ Chelsea ឬចាកចេញ បន្ទាប់ពី Courtois ចូលរួមជាមួយ Real Madrid

ថ្មីៗនេះ មិត្តរួមក្រុម និងរួមសញ្ជាតិរបស់ខ្សែបម្រើប្រយុទ្ធ Eden Hazard អ្នកចាំទី Courtios បានធ្វើការផ្ទេររួចរាល់ហើយ ទៅកាន់ក្លឹបថ្មី Real Madrid ជាមួយនឹងតម្លៃផ្ដាច់កុងត្រា ៣១លានផោន ប្រហែល ៤០លានដុល្លា។

នៅពេលនេះ អ្វីដែលអ្នកតាមដាន និងស្រលាញ់កីឡាបាល់ទាត់ចង់ដឹងនោះ គឺថា តើ Eden Hazard នឹងចាកចេញពីកីឡាដ្ឋាន Stamford Bridge ដែរឬទេ?

Thibaut Courtois បាននិយាយទៅកាន់អ្នកសារព័ត៌មានអំពី Eden Hazard ថា “ប្រសិនបើគាត់អាចមកបាន វាពិតជាអស្ចារ្យណាស់ “។ “គាត់ពិតជាសប្បាយចិត្តណាស់ ដែលឃើញខ្ញុំនៅទីនេះ ជាពិសេសគាត់គឺជាកីឡាករដ៏អស្ចារ្យ ហើយខ្ញុំចង់នៅជាមួយគាត់ជានិច្ច សូមមើលតើមានអ្វីនឹងកើតឡើងនាពេលអនាគត” ។

ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកថ្មី របស់ក្រុមតោខៀវ ធ្លាប់បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីការប្រកួតជាមួយ Lyon កាលពីថ្ងៃអង្គារនេះថា “ខ្ញុំមិនឃើញមានបញ្ហានៅពេលនេះទេ។ ខ្ញុំបាននិយាយជាមួយ Eden ពីរបីដង ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះរួចហើយ។ គាត់បាននិយាយអំពីអ្វីៗគ្រប់យ៉ាងជាមួយខ្ញុំ។ ខ្ញុំគិតថារឿងនេះមិនទាន់កើតឡើងនៅពេលនេះទេ។ ហើយមិនមែនមានន័យថា Real Madrid នឹងមិនបន្តការចាប់អារម្មណ៍របស់ពួកគេ នាពេលអនាគតនោះទេ ប៉ុន្តែសម្រាប់ពេលនេះ Hazard នឹងនៅតែជាកីឡាកដ៏ល្អរបស់ក្លឹប Chelsea” ។

គួរបញ្ជាក់ផងដែរថា យោងតាមព័ត៌មានដែលចុះដោយ Thesun បានឲ្យដឹងថា ក្លឹប Real Madrid ក៏ធ្លាប់ត្រៀប ១១២លានផោនដើម្បីទិញផ្ដាប់កុងត្រាពី Chelsea ដែរ តែពេលនោះ Chelsea បានដាក់តម្លៃប្រហែល២០០លានផោនសម្រាក់កីឡាកររូបនេះ ដោយបាននិយាយថា Hazard គួរតែមានតម្លៃថ្លៃជាង Neymar ដែលផ្ទេរពី Barca ទៅកាន់ PSG ។

បច្ចុប្បន្ន កុងត្រារបស់ Hazard ជាមួយតោខៀវ នៅសល់ជិត ២ឆ្នាំទៀត គឺរហូតដល់ថ្ងៃទី ៣០-០៦-២០២០ ជាមួយនឹងប្រាក់ប្រចាំសប្ដាហ៍ ៣៥០.០០០ផោន។ ដូច្នេះមានន័យថា Chelsea នៅមានពេលច្រើន សម្រាប់ធ្វើការចរចារ ជាមួយកីឡាករដើម្បីបន្តកុងត្រាថ្មី ឬសម្រេចចិត្តលក់ចេញ នៅពេលដែលរដូវកាលដោះដូរកីឡាករបើកសម្រាប់ដូវកាលក្រោយ ជៀសវាងកីឡាករដើរចេញដោយគ្មានតម្លៃខ្លួន ៕

Leave A Comment

Your email address will not be published. Required fields are marked *