Ballon dOr History

តោះមកដឹងប្រវត្តិពាន Ballon d’Or ចាប់តាំងពីពេលបង្កើតដំបូង មកដល់ពេលបច្ចុប្បន្ន

ពាន Ballon d’Or (បាឡូនដឹអ័រ) គឺជាពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើងដោយសហព័ន្ធបាល់ទាត់ប្រទេសបារាំង។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនដល់កីឡាករល្អដាច់គេចាប់តាំងពីឆ្នាំ 1956មកម្លេះ ហើយកីឡាករ Stanley Matthews សញ្ជាតិអង់គ្លេសមកពីក្លឹប Blackpool គឺជាអ្នកដែលទទួលបានពាននេះមុនគេបង្អស់ តាមពីក្រោយដោយកីឡាករ Alfredo Di Stéfano និងកីឡាករ Raymond Kopa របស់ក្លឹប Real Madrid ដែលឋិតនៅក្នុងចំណាត់ថ្នាក់លេខ2 និងលេខ3 រៀងគ្នា។

First Ballon dOr winner

បន្ទាប់មកនៅចន្លោះឆ្នាំ 2010 និង 2015 បារាំងបានរៀបចំកិច្ចព្រមព្រៀងជាមួយ FIFA ហើយពានរង្វាន់នេះត្រូវបានបញ្ចូលជាបណ្តោះអាសន្នជាមួយនឹង ពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA (the FIFA World Player of the Year) នឹងត្រូវកែឈ្មោះមកជា FIFA Ballon d’Or ។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងត្រូវបានបញ្ចប់នៅឆ្នាំ 2016 ហើយពានរង្វាន់នេះត្រូវបានត្រលប់ទៅជា Ballon d’Or ដូចដើមវិញ ខណៈពេលដែល FIFA ក៏បានរក្សាពានរង្វាន់របស់ខ្លួនផងដែរ។

អត្ថបទពាក់ព័ន្ធ៖ កីឡាករទាំង 10 ដែលធ្លាប់ឈ្នះពាន Ballon d’Or ច្រើនជាងគេក្នុងពិភពលោក

Ronaldo-Messi-ballon-D-Or

 

គួរបញ្ជាក់ផងដែរថា កីឡាករកំពូលលើលោកដែលបានឈ្នះពាននេះច្រើនជាងគេ គិតចាប់ពីពេលដែលពាននេះបង្ហាញខ្លួននោះ មិនមានអ្នកណាក្រៅពី កីឡាករ Lionel Messi និង Cristiano Ronaldo ឡើយ។ ពួកគេសុទ្ធតែធ្លាប់ឈ្នះពាននេះម្នាក់បាន 5ដងដូចគ្នា។

Leave A Comment

Your email address will not be published. Required fields are marked *