ក្លាយជាសេដ្ខីវ័យក្មេង

8 យ៉ាងដែលអ្នកគួរធ្វើដើម្បីក្លាយជាសេដ្ឋីមុនអាយុ 30ឆ្នាំ

មនុស្សជាច្រើនតែងតែប្រឹងប្រែងធ្វើការយ៉ាងខ្លាំងស្ទើរពេញមួយជីវិតដើម្បីទប់ទល់ការចំណាយផ្សេងៗ និងសន្សំលុយទុកចូលនិវត្តន៍តែប៉ុណ្ណោះ ដែលអ្នកខ្លះទៀតបានក្លាយជាសេដ្ឋីទាំងវ័យក្មេង។ តាមពិតទៅវាមិនមែនជារឿងអាថ៌កំបាំងអីនោះទេ អ្នករាល់គ្នាក៏អាចធ្វើបានដែរ ឲ្យតែមានការតាំងចិត្តខ្ពស់ដោយមិនចុះចាញ់។

សេដ្ខីវ័យក្មេង

ទី១៖ សុបិនឲ្យធំរួចចាប់ផ្ដើមធ្វើសកម្មភាព
ក្ដីសុបិនដែលធំគឺជាជំហានដំបូងសម្រាប់ការដើរទៅរកភាពជោគជ័យ ព្រោះអ្នកនឹងរួតរះប្រឹងប្រែងធ្វើ។ ត្រូវចាំថាគ្មាននរណាម្នាក់ក្លាយជាមហាសេដ្ឋីដោយគ្មានការអត់ធ្មត់នោះឡើយ។ រក្សារមហិច្ចិតា ការតស៊ូ និងជំនឿចិត្តអ្នកឲ្យជាប់ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ។ ជាពិសេសត្រូវចេះចាប់ឲ្យកាស និងត្រៀមរៀបចំគម្រោងសម្រាប់សុបិនឲ្យបានល្អ។

ទី២៖ ស្វែងរកអ្នកពូកែដើម្បីប្រឹក្សា
ជាមហាសេដ្ឋីវ័យក្មេងដ៏ឆ្លាតម្នាក់គឺត្រូវដឹងខ្លួនឯងថា យើងមិនអាចដឹងនូវអ្វីគ្រប់រឿងឡើយ។ បទពិសោធន៍គឺពិតជាមានតម្លៃណាស់ ដូចច្នេះហើយទើបអ្នកត្រូវស្វែករកឲ្យបាននូវអ្នកណែនាំដ៏ល្អម្នាក់ ដើម្បីទទួលបានចំណេះដឹង ទស្សនវិស័យល្អៗ និងជួយជំរុញលើកទឹកចិត្ត ដែលអ្នកពិបានរកបាននៅក្នុងសៀវភៅ។

ទី៣៖ ភាពឆ្នៃប្រឌិត
ភាពឆ្នៃប្រឌិតជាកត្តាដែលអាចបង្កើតឲ្យកាសដោយខ្លួនឯង និងធ្វើឲ្យអ្នកនៅមុខគេជានិច្ច។ អ្នកវិទ្យាសាស្រ្តបានប្រាប់ថា សហគ្រិនជាច្រើនពេលខ្លះបានជោគជ័យទាំងមិនដឹងខ្លួនជាមួយភាពឆ្នៃប្រឌិតរបស់ពួកគេ។
ទី៤៖ កំណត់ទិសដៅផ្ទាល់ខ្លួន ហើយកុំក្រលេកមើកក្រោយ
ដើម្បីដេញតាមក្ដីសុបិន អ្នកដាច់ខាតត្រូវតែរៀនកំណត់គោលដៅឲ្យបានច្បាស់ និងមិនត្រូវនូវរវល់សោកសៅ សោកស្ដាយរឿងអតីតកាលឡើយ។ រឿងមិនល្អដែលហួសហើយ ឲ្យវាកន្លងផុតទៅ។

ទី៥៖ ចង់ចេះ ចង់ដឹង
ការប្រឹងប្រែងស្រូវទាញចំណេះដឹងថ្មីគឺជារឿងចាំបាច់ ជាពិសេសអ្នកគួរតែទម្លាប់អានយ៉ាងហោចណាស់ 30នាទីជារៀងរាល់ថ្ងៃ។ សៀវភៅដ៏ល្អមួយក្បាល ស្មើនឹងការបញ្ចូលចំណេះដឹងអ្នកនិពន្ធម្នាក់ឬច្រើនអ្នកចូលក្នុងខួរក្បាលរបស់អ្នក។
ទី៦៖ កុំខ្លាចការប្រថុយប្រថាន និងការបរាជ័យ
គ្មាននរណាម្នាក់កើតមកជោគជ័យទាំងមិនធ្លាប់បរាជ័យនោះទេ។ កំហុស ការប្រថុយ បរាជ័យ ទាំងអស់នេះសុទ្ធតែជាគ្រូដ៏ល្អដើម្បីដឹកដៃយើងទៅរកក្ដីសុបិន។

ទី៧៖ គ្រប់គ្រងពេលវេលា
ពាក្យជាច្រើនដែលគេនិយាយថាពេលវេលាគឺជាមាសប្រាស់ ហើយទាំងនេះគឺជាការពិត។ ប្រសិនបើអ្នកគ្រប់គ្រងពេលវេលាខ្លួនឯងមិនបានល្អនោះទេ នោះកុំសង្ឃឹមថាក្នុងជាតិនេះអ្នកនឹងក្លាយជាសេដ្ឋីដ៏ជោគជ័យម្នាក់នោះ។

ទី៨៖ ផ្ដោតសំខាន់លើភាពខ្លាំងរបស់ខ្លួនឯង
កុំរវល់តែដើរតាមស្នាមជើងអ្នកដ៏ទៃទាំងខ្លួនឯងមិនចេះសោះ ត្រូវស្វែងរកភាពខ្លាំងខ្លួនឯងឲ្យឃើញ បន្ទាប់មកសម្លៀងវាឲ្យមុត រួចដាក់ចិត្ត ១០០ភាគរយដើម្បីសម្រេចវា។ បន្តមកទៀកបង្កើតក្រុមដ៏អស្ចារ្យដើម្បីជួយជ្រោមជ្រែងគ្នា ហើយស្វែងរកនិងប្រើប្រាស់ទុនអ្នកដ៏ទៃដើម្បីវិនិយោគជាមួយភាពប៉ិនប្រសប់របស់អ្នក៕

ប្រភព៖ Entrepreneur

Leave A Comment

Your email address will not be published. Required fields are marked *