how to deal with rejections by Jack Ma

នេះជាវិធីសាស្រ្ដរបស់ ជែកម៉ា ដើម្បីដោះស្រាយចំពោះការបដិសេធ (វីឌីអូខ្លី)

បច្ចុប្បន្ន មនុស្សជាច្រើនបានស្គាល់ជែកម៉ា នោះដោយសារភាពជោគជ័យជាច្រើនដែលគាត់សម្រាច់បាន តែទោះយ៉ាងណាក៏ដោយ មុនពេលដែលគាត់ឈានមកដល់ចំណុចនេះ គាត់ធ្លាប់ឆ្លងកាត់ការបរាជ័យស្ទើរតែរាប់មិនអស់ដូចជា៖ រៀនធ្លាក់ជាច្រើនដងទាំងបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ រហូតដល់សកលវិទ្យាល័យផងដែរ។ បន្ទាប់មកដាក់ការងារជាង៣០កន្លែងមិនជាប់ រួមមានធ្វើជាប៉ូលីស ការងារនៅ KFC និងជាពិសេសដាក់អាហាររូបកររៀននៅសាលា Harvard ១០ដងមិនជាប់ទៀត។

ហើយនេះជាពាក្យពេចន៍មួយចំនួនដែលជែកម៉ាប្រាប់សម្រាប់ដោះរស្រាយរាល់ការបដិសេធ៖
ដំបូងឡើយអ្នកត្រូវធ្វើខ្លួនឯងឲ្យថ្នឹកជាមួយការបដិសេធគ្រប់បែបយ៉ាងសិន ព្រោះពិតណាស់់អ្នកមិនល្អគ្រប់យ៉ាងនោះទេ ហើយអ្វីដែលសំខាន់គឺមិនត្រូវបោះបង់ចោលជាដាច់ខាត។ ហើយព្យាយាមសម្រុកទៅមុខបន្ត កែប្រែជីវិតខ្លួនឯង ដោយមិនត្រូវរអ៊ូរទាំ បើទោះបីជាយើងជោគជ័យ ឬមិនជោគជ័យក៏ដោយ។ កុំបន្ទោសអ្នកដទៃ ត្រូវចេះស្វែងរកកំហុសខ្លួនឯង នោះទើបល្អ៕ (សូមទស្សនាវីឌីខាងក្រោម)

Leave A Comment

Your email address will not be published. Required fields are marked *