Ivan Rakitic និយាយថា Messi ល្អគ្រប់ពេល តែឆ្នាំនេះមានម្នាក់ទៀតអាចប្រជែងបាន

នេះបើយោងតាមខ្សែប្រយុទ្ធអ៊ីតាលី Ivan Rakitic បាននិយាយថា ខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេល ប៉ុន្តែ ឆ្នាំ ២០១៨ គឺជាឆ្នាំរបស់ Luka Modric ។

Modric ទើបតែបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA ហើយក៏កំពុងស្ថិតក្នុងបញ្ជីឈ្មោះកីឡាករចំនួន 3 នាក់ដែលនឹងត្រូវប្រជែងយកតំណែងកីឡាករល្អបំផុតរបស់ FIFA បន្ទាប់ពីបានជួយអោយ Real Madrid ឈ្នះពានរង្វាន់បន្តបន្ទាប់គ្នាជាលើកទី 3 របស់ខ្លួន មុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាមួយនឹងប្រទេសក្រូអាស៊ីក្នុងទឹកដីរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Messi ដែលធ្លាប់ឈ្នះ Ballon d’Or ចំនួនប្រាំដង ត្រូវបានគេមើលរំលង ក្នុងពាន FIFA ហើយមានតែអតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid លោកCristiano Ronaldo និង Mohamed Salah របស់ Liverpool រួមជាមួយ Luka Modric ដែលនឹងត្រូវប្រជែងពានកីឡាករល្អដាច់គេឆ្នាំនេះ។

Lionel Messi

Rakitic បានបន្តថា “សម្រាប់ខ្ញុំជាទូទៅកីឡាករល្អបំផុតនៅលើពិភពលោក និងប្រហែលជាកីឡាករដ៏អស្ចារ្យបំផុតគឺ Leo Messi ។ វាងាយស្រួលណាស់ បើអ្នកសួរក្មេងប្រុស១០នាក់ នោះនឹងមាន9 នាក់ហើយនឹងនិយាយបែបនេះ ។ ប៉ុន្តែខ្ញុំគិតថា ឆ្នាំនេះវាជាឆ្នាំរបស់ Luka ព្រោះគាត់ពិតជាសាកសមនឹងទទួលបានពានរង្វាន់ទាំងអស់នេះណាស់។

“ខ្ញុំមិនចាំបាច់ជួយគាត់ក្នុងនាមជាមិត្តល្អរបស់គាត់នោះទេ តែគាត់បានធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងរួចហើយ គ្មាននរណាម្នាក់ផ្តល់ឱ្យគាត់ទេ។ ចំពោះខ្ញុំវាច្បាស់ណាស់ថាLuka ត្រូវតែជាឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ៕

Leave A Comment

Your email address will not be published. Required fields are marked *