Joe Hart សម្រេចចិត្តចាកចេញពី Man City ទៅកាន់ក្លឹបផ្សេងហើយ

តាមប្រភពព័ត៌មានពី beinsports.com បានឲ្យដឹងថា Joe Hart បានក្លាយជាអ្នកចាំទីទី ៣ របស់អង់គ្លេស ដែលបានចូលរួមជាមួយក្លឹប Burnley បន្ទាប់ពីបានចុះហត្ថលេខាជាមួយនឹងតម្លៃខ្លួន £3.5 លានផោន ពីក្រុម Manchester City ។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាពីរឆ្នាំដំបូងនៅ Turf Moor ហើយ Sean Dyche បានបញ្ជាក់ថា គាត់នឹងក្លាយជាអ្នកចាំទីដៃទីមួយរបស់ក្លឹប ខណៈពេលដែល Nick Pope បានរបួសស្មា។

ការផ្ទេរនេះ បានបញ្ចប់ការស្នាក់នៅអស់រយៈពេល ១២ ឆ្នាំរបស់ Hart ជាមួយនឹង Man City និងធ្លាប់បានបង្ហាញខ្លួនចំនួន 348 លើកសម្រាប់ក្លឹប ។

ទោះជាយ៉ាងណា ជម្រើ១១នាក់ដំបូងរបស់ Hart ត្រូវបានកាត់បន្ថយ បន្ទាប់ពីការមកដល់របស់លោក Pep Guardiola ហើយគាត់ត្រូវបានខ្ចីជើងទៅលេងឲ្យក្លឹប Torino និង West Ham អស់រយៈពេលពីររដូវកាល។

Joe Hart បានប្រាប់ទូរទស្សន៍ CityTV ថា: “វាជាបទពិសោធដ៏អស្ចារ្យ ខ្ញុំបានរីកចម្រើនច្រើន” ។ “ខ្ញុំបានមកទីនេះនៅអាយុ ១៩ឆ្នាំ ហើយខ្ញុំនឹងចាកចេញនៅអាយុ ៣១ ឆ្នាំ ដូច្នេះវាជាពេលវេលាដ៏យូរហើយ មានរឿងរ៉ាវជាច្រើនបានកើតឡើង – គ្រួសារ មិត្តភក្ដិ និងបាល់ទាត់” ។ “ទីនេះ ខ្ញុំពិតជាមានអារម្មណ៍ស្រឡាញ់ និងរំភើបយ៉ាងខ្លាំង” ។

ប្រធានក្លឹប Man City លោក Khaldoon Al Mubarak ក៏បានថ្លែងអំណរគុណដល់ Hart ចំពោះការចូលរួមចំណែករបស់គាត់ចំពោះក្លឹប និង Premier League ផងដែរ៕

Leave A Comment

Your email address will not be published. Required fields are marked *