Jose បាត់បង់ជំនឿលើកីឡាករទាំងបីនាក់របស់ Man Utd ដែលលោកបានចុះហត្ថលេខាផ្ទាល់

យោងតាមរបាយការណ៍ក្លឹបបានឱ្យដឹងថា ក្រុម Manchester United នឹងមិនបានបង្ហាញភ្លើងខៀវឲ្យលោក Jose Mourinho ចំពោះការចុះហត្ថេលេខា លើកីឡាករថ្មីនៅឡើយទេ សម្រាប់ខែមករាខាងមុខនេះ បន្ទាប់ពីគ្រូបង្វឹកព័រទុយហ្គាល់រូបនេះ បានបាត់បង់ជំនឿទៅលើការចុះហត្ថលេខាផ្ទាល់របស់គាត់ ទៅលើកីឡាករបីនាក់។


ក្រុមបិសាចក្រហមបានស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ដែលអាចនឹងបរាជ័យក្នុងការប្រជែងយកតំណែង កំពូលតារាងទាំងបួន ក្នុងក្របខ័ណ្ឌ Premier League និងទើបតែបរាជ័យក្នុងលទ្ធផល 3-1 កាលពីថ្ងៃអាទិត្យជាមួយ ក្រុម Manchester City ដែលធ្វើឱ្យពួកគេចាញ់ពិន្ទុក្រុមកំពូលតារាង រហូតដល់ទៅ 12 ពិន្ទុ។


ហើយបើយោងទៅតាមសារព័ត៌មាន The Independent លោក Mourinho អាចនឹងកាន់តែពិបាកថែមទៀត ព្រោះក្លឹបមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការឱ្យគាត់ចុះហត្ថលេខាបន្ថែមទៀត។

លោក Ed Woodward និងឋានានុក្រមរបស់ United មានការស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យលោក Mourinho ចំណាយប្រាក់បន្ថែមទៀត នៅពេលដែលតំណែងរបស់គាត់ ក៏មិនទៀងទាត់ផងដែរ ខណៈពេលដែលការចុះហត្ថលេខារបស់គាត់កន្លងមក មានការខកចិត្តជាច្រើន។

កីឡាករ Fred

ជាក់ស្ដែង ការចុះហត្ថលេខាលើតម្លៃខ្លួន 52 លានផោន សម្រាប់កីឡាករ Fred ប៉ុន្តែគាត់ត្រូវបានគេនិយាយថា ធ្វើមិនសូវបានល្អឡើង នៅពេលដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប្រេស៊ីល និងការហ្វឹកហាត់កន្លងមក។

កីឡាករ Victor-Lindelof

 

កីឡាករ Eric Bailly

លោក Mourinho ផ្ទាល់ ក៏មានការព្រួយបារម្ភអំពីកីឡាករ Victor Lindelof និង Eric Bailly ចំណោះទម្រង់លេងជាមួយក្លឹប ដែលធ្វើមិនបានល្អសោះ ហើយទន្ទឹមនឹងនោះ កីឡាករផ្សេងៗទៀតក៏កំពុងតែសម្រាកព្យាបាលរបួសផងដែរ ដូចជា Paul Pogba, Marouane Fellaini និង Ander Herrera ជាដើម។

លោក Mourinho មិនបានលាក់បាំងពីបំណងប្រាថ្នារបស់លោក ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មី កាលពីរដូវក្តៅមុនទេ ហើយគាត់នៅតែមិនច្បាស់អំពីទម្រង់លេង Lindelof និងបាត់បង់ទំនុកចិត្តលើ Bailly ។ សម្រាប់កីឡាករ Ivorian អាចនឹងត្រូវចាកចេញនៅខែមករា ហើយលោក Mourinho នឹងប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការ ស្វែងរកកីឡាករថ្មីដើម្បីជំនួស និងពង្រឹងក្រុមឡើងវិញ ជាពិសេសគឺការតាមចុះហត្ថលេខា កីឡាករ Skriniar របស់ Inter Milan តែម្ដង ៕

កីឡាករ Skriniar របស់ក្លឹប Inter Milan