Jose Mourinho ចេញមុខនិយាយរឿង Rashford បន្ទាប់ពីមានពាក្យចរចាមអារាមរឿងចង់ចាកចេញ

ថ្មីៗនេះ Jose ដែលជាគ្រូបង្វឹករបស់ក្លឹបបីសាចក្រហម បានចេញមកនិយាយថា Fashford គឺជាកីឡាករម្នាក់ដែលសំខាន់ណាស់សម្រាប់ Man Utd ហើយជាពិសេសគាត់អាចលេងបានគ្រប់កន្លែងក្នុងតួនាទីជាខ្សែប្រយុទ្ធ។


Marcus Rashford បានជួយរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន ២គ្រាប់ក្នុងការប្រកួតមិត្តភាពអន្តរជាតិកន្លងមកនេះ ចំពេលដែល Jamie Carragher បានផ្ដល់យោបល់ឲ្យ Rashford ចាកចេញពី Man Utd ជាជម្រើសដ៏ល្អបំផុត ព្រោះគាត់នឹងមិនបានលេងជាជម្រើស១១នាក់ឡើយនៅ Old Trafford ។


តាមសារព័ត៌មានរបស់ Metro របស់អង់គ្លេសបានឲ្យដឹងថា លោក Jose បានបញ្ជាក់ថា កីឡាករវ័យ ២០ឆ្នាំរូបនេះមានសម្ថភាពខ្ពស់ ហើយអាចលេងតំណែងខ្សែប្រយុទ្ធកណ្ដាលសម្រាប់ក្រុមជម្រើសជាតិ និងលេងប្រយុទ្ធឆ្វេងសម្រាប់ក្រុម Man Utd។ ប៉ុន្តែបច្ចុប្បន្នគាត់មិនទាន់អាចលេងពេញម៉ោងបានទេ ដោយសារតែកំលាំង និងបច្ចេកទេសលេងរបស់គាត់មិនទាន់ស៊ីចង្វាក់ជាមួយក្រុម ៕

Leave A Comment

Your email address will not be published. Required fields are marked *