Klopp បា្រប់មូលហេតុដែល Naby Keita និង Fabinho មិនដាក់ឲ្យលេងជាមួយ Liverpool

លោក Jurgen Klopp បានបញ្ជាក់សារជាថ្មីថា ការចុះហត្ថលេខានៅរដូវក្តៅនេះ Naby Keita និង Fabinho ត្រូវការពេលវេលាដើម្បីសម្របខ្លួនទៅនឹងបរិយាកាសថ្មីរបស់ពួកគេ មុនពេលដែលពួកគេត្រូវបានដាក់ឲ្យលេងរធម្មតានៅ Liverpool ។

 

មួយឆ្នាំបន្ទាប់ពីបានព្រមព្រៀងជាមួយ RB Leipzig Liverpool នៅទីបញ្ចប់ក៏បានចុះហត្ថលេខាជាមួយ Keita នៅរដូវក្តៅ ក្នុងតម្លៃ 52.75 លានផោន ខណៈពេលដែល Fabinho បានចូលរួមក្នុងតម្លៃ£ 43.7 លានផោន ពី Monaco នៅក្នុងខែឧសភា។

ភាគច្រើនត្រូវបានគេរំពឹងថា ការផ្ទេររបស់ពួកគេនឹងជួយឲ្យក្រុមហង្សក្រហមបានច្រើន ប៉ុន្តែបច្ចុប្បន្ន ពួកគេមិនទាន់បានលេងទៀងទាត់ទេ រហូតមកដល់ពេលនេះ ហើយ Klopp កំពុងព្យាយាមរក្សាកីឡាករដែលគាត់បានចុះហត្ថលេខាដោយផ្ទាល់។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ Sky Sports លោក Klopp បាននិយាយថា “យើងនឹងត្រូវធ្វើការសម្រាប់រឿងនេះ ព្រោះវាមិនដូច អ្នកឲ្យគាត់ចូលលេងនៅលើទីលាន ហើយគ្រាន់តែប្រាប់ពួកគេឱ្យធ្វើនៅអ្វីដែលចង់បាននោះទេ។ វាមិនអាចនោះទេ វាមិនទៅមិនរួចជាមួយ Fabinho ទេ។ Naby ធ្វើបានយ៉ាងល្អក្នុងការចាប់ផ្តើម ប៉ុន្តែបន្ទាប់មកគាត់បានទទួលរងរបួស ហើយក្រុមយើងនៅតែធ្វើបានយ៉ាងល្អ”។

Klopp បន្តថា “ប្រសិនបើអ្វីៗកំពុងដំណើរការបានល្អ អ្នកនឹងរក្សាវា។ វាផ្តល់ឱ្យកីឡាករដទៃទៀតនូវពេលវេលាបន្ថែម ដើម្បីសម្របខ្លួនទៅនឹងអ្វីដែលនៅជុំវិញពួកគេ នៅក្នុងលីក នៅក្នុងក្លឹប និងអ្វីៗទាំងអស់នេះ។

បច្ចុប្បន្ន ក្រុមហង្សក្រហមកំពុងឈរនៅលេខ២ក្នុងតារាង Premier League ប៉ុន្តែកំពុងតែរងសម្ភាធយ៉ាងខ្លាំងក្នុងក្របខ័ណ្ឌ Champions League ក្រោយចាញ់ PSG កាលពីពេលថ្មីៗនេះ នោះមានន័យថា បើហង្សក្រហមចង់ឡើងទៅវគ្គបន្ត នោះត្រូវតែឈ្នះ Napoli ដាច់ខាត៕