ក្លឹប Juventus បានផ្តល់កុងត្រាមុន Man Utd និង Chelsea សម្រាប់ការផ្ទេរយក Aaron Ramsey

យោងតាមរបាយការណ៍របស់ Daily Mail បានឱ្យដឹងថា Aaron Ramsey នឹងត្រូវបានផ្តល់ជូនកិច្ចសន្យាជាមុន ដោយ Juventus ក្នុងខែមករានេះ ប៉ុន្តែការផ្ដល់ឲ្យនេះមិនទាន់ជាផ្លូវការនៅឡើយទេ។

ខ្សែបម្រើកាំភ្លើងធំ Arsenal រូបនេះនឹងត្រូវចាកចេញ បន្ទាប់ពីកិច្ចចរចាកុងត្រាថ្មីជាមួយក្លឹបបានផ្អាកទៅវិញ។ លោក Unai Emery មើលឃើញថា Ramsey គឺទាមទារអ្វីច្រើនដែលលើសពីតម្រូវរបស់ក្លឹប ប៉ុន្តែមានក្លឹបជាច្រើនដូចជា Chelsea, Manchester United និង Liverpool រួមទាំង Juventus ផងដែរ កំពុងចាប់អារម្មណ៍ខ្លាំងលើកីឡាករវេលស៍រូបនេះ។

ហង្សក្រហម Liverpool ត្រូវបានគេគិតថា ជាក្លឹបដែលមានភាគរយខ្ពស់ក្នុងផ្ទេរនេះ ប៉ុន្តែDaily Mail អះអាងថា Juventus បានរៀបចំសម្រាប់ការផ្ទេរនេះរួចរាល់ហើយ។

គួរបញ្ជាក់ផងដែរថា Ramsey នឹងមានសេរីភាពក្នុងការចាកចេញពីក្លឹប ខណៈដែលកិច្ចសន្យារបស់គាត់នៅ Arsenal នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះ។ Juventus សង្ឃឹមថា សមត្ថភាពរបស់ពួកគេក្នុងការចាប់យក Ramsey នៅក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករានេះ ប្រកដជាអាចប្រកួតប្រជែងយកបានខ្សែបម្រើរូបនេះ។ Juventus អាចហ៊ានឱ្យ Ramsey 250,000 ផោនក្នុងមួយសប្តាហ៍ទៀតផង។

 

 

ព័ត៌មានខាងលើបញ្ជាក់ថា Ramsey ពិតជាចង់នៅអង់គ្លេសបន្តទៀត ប៉ុន្តែពេលនេះគាត់អាចនឹងចូលរួមជាមួយក្លឹបអ្នកមានមួយនេះក្នុងក្របខ័ណ្ឌ Serie A ដែលជាក្លឹបធ្លាប់ឈ្នះពាន League បាន ៧ ឆ្នាំជាប់ៗគ្នា។ លើសពីនេះទៀត កីឡាករ Cristiano Ronaldo កំពុងតែដឹកនាំការប្រកួតនៅ Juventus ដែលជាកត្តាសំខាន់ក្នុងការសំរេចចិត្តរបស់ Ramsey ។

ថ្មីៗនេះ Ramsey បានរំឭក Emery និងអ្នកគាំទ្ររបស់ក្រុម Arsenal ពីទេពកោសល្យរបស់គាត់ ជាពិសេសក្នុងការទទួលជ័យជម្នះកាលពីពេលថ្មីៗនេះទៅលើក្រុម Fulham ដែលបានស៊ុតបាល់បញ្ចូលទីដោយការប៉ែងជើងខាងក្រោយ ហើយបានរត់អបអរសាទរសម្រាប់ជាសារមួយផ្ញើទៅកាន់ Emery ដែលត្រូវបានគេគិតថានឹងប្រាប់ Arsenal អំពីការផ្អាកកិច្ចចរចាជាមួយតារារូបនេះ។

Ramsey បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចក្នុងការប្រកួតអន្ដរជាតិ ក្នុងក្រុមជម្រើសជាតិវេល ជាមួយគ្រូបង្វឹក Ryan Giggis ៕

Leave A Comment

Your email address will not be published. Required fields are marked *