Navas និយាយរឿងមិនសប្បាសចិត្តខ្លះៗ ទាក់ទងនឹង Real Madrid

ចាប់តាំងពីការតែងតាំងគ្រូបង្វឹកថ្មី លោក Solari មកជំនួសតំណែងលោក Julen Lopetegui ដែលត្រូវបានក្លឹបសម្រេចបញ្ឈប់កាលពីប៉ុន្មានសប្ដាហ៍មុននោះ បានធ្វើឲ្យ តំណែងរបស់អ្នកចាំទី​ជម្រើស​ជាតិ​កូស្តារីកា ក៏​​បាន​បាត់បង់​កៅអី​ជម្រើស​ដំបូងរបស់គាត់ដែរ ដោយពេលនេះ គ្រូបង្វឹកថ្មីហាក់មិនសូវដាក់ឲ្យ Navas លេងប៉ុន្មានទេ ទាំងក្របខ័ណ្ឌ La Liga និងChampions League ។ លោក Solari អ្នកចាត់ការ​ថ្មី​រូប​នេះ​ពេញចិត្ត​តារា​សញ្ជាតិ​បែលហ្ស៊ិក​ជាង។

អ្នក​ចាំទី Keylor Navas បាន​សារភាព​ថា​ខ្លួន​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​​ក្នុង​ការ​បាត់បង់​តំណែង​ជម្រើស​ដំបូង​ឲ្យ​ទៅ Thibaut Courtois។ Navas ក៏បានបន្តទៀតថា “ខ្ញុំ​ចាប់​ផ្តើមជាមួយ Real Madrid ​តាំង​ពី​ធ្លាប់​ឈ្នះ​ Champions Leagues ៣​ដង រហូត​​មិន​បាន​ចូល​លេង“។

គួរបញ្ជាក់ផងដែរថា ការប្រកួត​ចុងក្រោយ​របស់​ Navas នៅ​ម៉ាឌ្រីដ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​តុលា​ ទល់​នឹង​ក្រុម Melilla ក្នុង​ក្របខ័ណ្ឌ Copa del Rey អ្នក​ចាំទី​ដែល​ធ្លាប់​បាន​ជួយ Real Madrid លើក​ពាន​ Champions Leagues ៣​សម័យ​កាល​ជាប់ៗ​គ្នា​និងបាន​រក្សា​មិន​ឲ្យ​មាន​គ្រាប់​ស៊ុត​ចូលទី ​ដោយ​លទ្ធផល ៤-០។

​​​រដូវ​កាល​នេះ​ Navas បង្ហាញ​ខ្លួន​បាន​៧​ប្រកួត​គិត​គ្រប់​កម្មវិធី ហើយ​របូត​៧​គ្រាប់ ខណៈ Courtois ចូល​លេង​បាន​១១​ប្រកួត ហើយ​របូត​១៣​គ្រាប់។

ទន្ទឹមនឹងនោះផងដែរ ក៏មានសារព៏ត៌មានមួយចំនួនបានបញ្ជាក់ថា Ronaldo ធ្លាប់បបួល Navas ឲ្យទៅចូលរួមជាមួយគាត់នៅឯក្លឹប សេះបង្កង់ Juventus វិញ ប៉ុន្តែមិនទាន់លឺដំណឹងណាមួយអំពីការឆ្លើបរបស់អ្នកចាំទីរូបនេះឡើយ ស្របពេលដែលអនាគតរបស់គាត់ជាមួយ Madrid អាចនឹងត្រូវបញ្ចប់ឆាប់ៗនេះ ប្រសិនបើគាត់នៅតែអង្គុយកៅអីបម្រុងបែបនេះទៀត៕