ជួបគ្នាយប់នេះ Klopp និយាយប្រាប់ Neymar និងMbappe ប៉ុន្មានម៉ាត់

ការប្រកួតគ្នារវាងក្រុម PSG និងLiverpool សម្រាប់ជើងទីមួយនៅឯកីឡាដ្ឋាន Anfield របស់ហង្សក្រហមសម្រាប់ក្រខ័ណ្ឌ Champions League នឹងត្រូវចាប់ផ្ដើមនៅយប់ថ្ងៃអង្គារ ម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃពុធនេះ។

លោក Jurgen Klopp បានលើកឡើងថាកីឡាករ Neymar និងសមាជិកជើងឯកពិភពលោក Kylian Mbappe ធ្លាប់តែលេងស្រួលៗជាមួយ Paris Saint-Germain នៅ Ligue 1 របស់បារាំង តែក្នុងក្របខ័ណ្ឌ Champions League គឺមិនដូចគ្នាទេ។

Neymar និងមិត្តរួមជាតិ Marquinhos បានធ្វើការសម្រាកក្នុងការប្រកួតកាលពីថ្ងៃសុក្រ ពេល PSG យកឈ្នះ Saint-Etienne ៤-០ ខណៈ Mbappe មិនបានចូលលេងដោយសារជាប់បម្រាម។ ការឲ្យកីឡាករទាំងពីរសម្រាកនេះគឺដើម្បីទុកកម្លាំងទប់ទល់នឹងជើងឯករង UCL រដូវកាលមុន Liverpool នៅយប់នេះ។

មុនការប្រកួតមកដល់ Klopp ក៏បានក្រើនរំឭកទៅកាន់ Neymar និង Mbappe ថា UCL ខុសគ្នាពី Ligue 1។ គ្រូបង្វឹកហង្សក្រហម លោក Klopp បានបន្ថែមថា “ពួកយើងត្រូវប្រជែងពានពិបាកបំផុត២ក្នុងលោកគឺ Premier League និង Champions League។ ពួកយើងពិតជាចង់បានវា។ ពួកយើងត្រៀមរួចរាល់សម្រាប់ជួប PSG ក្នុងវគ្គសន្សំពិន្ទុនេះ បើទោះបីជាក្រុមនេះល្អយ៉ាងណា ពួកយើងព្យាយាមរៀបចំឲ្យបានល្អ។ ជារឿងចាប់អារម្មណ៍ PSG បានឲ្យកីឡាករសំខាន់ពីរនាក់សម្រាក”។

Leave A Comment

Your email address will not be published. Required fields are marked *