ដឹងអត់ស្រីៗ ថាការរស់នៅម្នាក់ឯង គឺជាភាពរីករាយ និងមានសេរីភាពបំផុកក្នុងជីវិត?

Indalia Kandelas គឺជាស្រ្តីជនជាតិម៉ិចស៊ិកូម្នាក់ដែលបានគូររូបភាពជាច្រើនដែលបង្ហាញទៅស្រ្តីទូទៅអំពី ការរស់នៅម្នាក់ដែលពោរពេញដោយភាពរីករាយ និងមានសេរីភាព។ ក្នុងគោលបំណងនៃគំនូរទាំងនេះ នាងចង់សង្កត់ធ្ងន់ទៅលើភាពខុសគ្នា រវាង ជីវិតឯកោ និងជីវិតរស់នៅម្នាក់ឯង។ មនុស្សជាច្រើនតែងតែនិយាយថា ការរស់នៅម្នាក់ឯងគឺជារឿងដែលគួរឲ្យសោកស្ដាយ និងឯកោបំផុត នោះមានន័យថា ពួគគេកំពង់តែមានអារម្មណ៍មិនសប្បាយចិត្តហើយ។

ឥឡូវនេះយើងទៅមើលរូបភាពទាំងនេះបន្តិចទៅមើល ថាតើអ្នកយល់យ៉ាងណាដែរ ចំពោះការរស់នៅម្នាក់ឯងបែបនេះ។
រូបនេះបង្ហាញថា អ្នកអាចចំណាយពេលមួយថ្ងៃរបស់អ្នក ជាមួយឈុតខាងក្នុងដែលអ្នកចូលចិត្ត ព្រោះថាស្លៀកក៏បាន មិនស្លៀកក៏បាន។

អ្នកអាចរីករាយជាមួយការអានបានគ្រប់ឥរិយាបថ ដោយគ្មាននរណាម្មាក់នៅចាំទើសអ្នកនោះឡើយ។

គេងនៅលើគ្រែរបស់អ្នកពេញមួយព្រឹក ជាមួយជីវិតរីករាយបែបនេះយ៉ាងយូរងតាមតែអ្នកចង់។

ផ្លាស់ប្ដូរសម្លៀកបំពាក់ត្រង់ណាក៏បាន តាមតែអ្នកចង់ និងចូលងូតទឹកដោយមិនចាំបាច់បិទទ្វារ ជាពិសេសដើរស្រាតគ្រប់កន្លែងដោយមិនខ្វល់ (តែត្រូវប្រាកដថា អ្នកបានបិតបង្អួច និងទ្វាខាងក្រៅហើយណា)។

អង្គុយនៅកន្លែងស្ងប់ស្ងាត់ដើម្បីគិតនៅរឿងសំខាន់ៗរបស់អ្នកដោយគ្មានការរំខាន។

គ្រែរបស់អ្នក ច្បាប់របស់អ្នក។

ផឹកកាហ្វេមួយកែវ ហើយរីករាយនឹងភាពស្ងប់ស្ងាត់ ដោយគ្មានការរំខានអ្វីសោះឡើយ។

ចូររីករាយជាមួយខ្លួនឯង និងអ្វីដែលអ្នកកំពុងមានឲ្យបានច្រើន ហើយកុំសោកសៅជាមួយរបស់ដែលមិនទាន់មានច្រើនពេក៕

Leave A Comment

Your email address will not be published. Required fields are marked *