លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បានរិះគន់ Neymar យ៉ាងខ្លាំង

លោក Jurgen Klopp បានរិះគន់ Neymar ក្នុងពេលការសម្ភាសន៍ បន្ទាប់ពីការបរាជ័យក្នុងក្របខ័ណ្ឌ Champions League របស់ក្រុម Liverpool នៅលើទឹកដីក្រុម PSG ។

ក្តីសង្ឃឹមរបស់ក្រុមហង្សក្រហម Liverpool ឆ្ពោះទៅកាន់វគ្គជម្រុះ១៦ក្រុម កាន់តែត្រដាបត្រដួស បន្ទាប់ពីរងបរាជ័យ 2-1 ជាមួយ PSG នៅពហុកីឡដ្ឋាន Parc des Princes ។ Neymar គឺជាអ្នករកគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោយពីកីឡាករ Juan Bernat បានរកគ្រាប់បាល់បញ្ចូលដំបូងឱ្យក្រុម PSG។

ការទាត់បាល់ប៉េណាល់ទីរបស់ James Milner នៅចុងតង់ទី១ បានធ្វើឱ្យ Liverpool បន្ដក្ដីសង្ឃឹមខ្លះក្នុងតង់ទី២ ប៉ុន្តែ PSG បានធ្វើការជាក្រុមបានយ៉ាងល្អ ដោយមិនឲ្យមានគ្រាប់បាល់កើតឡើងឡើយ។ កីឡាករមួយចំនួននៃក្រុមម្ចាស់ផ្ទះបានទទួលរងបបួស និងចំណាយពេលក្នុងការព្យាបាលក្នុងអំឡុងពេលប្រកួត ហើយកីឡាកររបស់ក្លឹប Liverpool ជាច្រើនបានខឹងសម្បារចំពោះរឿងនេះ ដោយពួកគេជឿថា បានខ្ជះខ្ជាយពេលវេលា។


ក្រុមហង្សក្រហម Liverpool បានធ្វើមានកំហុសចំនួន 20លើក នៅក្នុងការប្រកួត ហើយលោក Klopp បានចោទប្រកាន់ ខ្សែប្រយុទ្ធ Neymar និងមិត្តរួមក្រុមរបស់គេថា ធ្វើពុត និងស៊ីម៉ោងជាច្រើនដងច្រើនសារ។


Klopp បានប្រាប់ beIN ថា: “យើងបានព្យាយាមផ្លាស់ប្តូរការប្រកួត បន្ទាប់ពីពាក់កណ្តាលតង់ ប៉ុន្តែអ្នកបានឃើញវាហើយ នាំគ្នាមើលទៅ! យើងបានចាញ់ ពួកគេបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ យើងបានស៊ុតបញ្ចូលទីមួយគ្រាប់ ។ គ្រប់គ្នាដឹងពីអ្វីដែលពួកគេចង់ធ្វើហើយ ជាពិសេសអ្វីដែល Neymar បានធ្វើ។


បច្ចុប្បន្នក្រុម Liverpool កំពុងឈរនៅលេខ ៣ក្នុងតារាង ដែលត្រូវការឈ្នះដាច់ខាត ពេលដែលប៉ះ Napoli នៅទឹកដី Anfield នៅខែក្រោយ ដើម្បីឈានដល់វគ្គជំរុះចុងក្រោយនៃក្របខ័ណ្ឌ Champions League ៕