Liverpool រង់ចាំទទួល Dembele នៅខែមករាខាងមុខនេះ

នេះបេីយោងតាម សារព៍ត៑មាន របស់ Metro លោក Jurgen Klopp បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ទិញ​យក​ Ousmane Dembele ពីក្លឹប Barcelona ប្រសិន​បើ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ ​ព្រមឲ្យ​កីឡាករ​បារាំងរូបនេះ​ចាកចេញ​ពីកីឡាដ្ឋាន Camp Nou នាខែមករាខាងមុខនេះ។

កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ​នៅ​តែ​ស្ថិត​ក្នុង​កៅអី​បម្រុង ​បើ​ទោះ​ជា Lionel Messi មាន​របួស​ក្តី ហើយមានភាព​ចម្រូងចម្រាស​រវាង​តារា​ឆ្នើម​សញ្ជាតិ​បារាំង ​​និង​ក្លឹប​បាល់ទាត់ ​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ រហូត​ធ្វើ​ឲ្យ Barcelona ព្រមាន​ធ្ងន់ៗ​ថា​ Dembele ទៅ​ហាត់​មិន​ដែល​ទាន់​ពេល ជាពិសេសអាច​នឹង​ចែក​ផ្លូវគ្នា​ជាមួយ​កីឡាករ​ឆាប់នេះទៀតផង។

​​​Mundo Deportivo ជឿ​ថា​លោក​ Klopp ពិត​ជា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងចំពោះ Dembele តាំង​ពី​កីឡាករ​បារាំងរូបនេះ ​​នៅ​ក្លឹប Borussia Dortmund ម៉្លេះ ប៉ុន្តែ​ខ្សែ​​ប្រយុទ្ធ​រូប​នេះ​បាន​ចាកចេញ​ទៅ​កាន់ Barcelona ក្នុង​តម្លៃ ១៣០ លាន​ផោន (ប្រហែល ១៦៨ លាន​ដុល្លារ) ដើម្បី​ជំនួស Neymar ដែល​​ផ្លាស់​ទៅ​លេង​នៅ PSG។

Ernesto Valverde គ្រូ​បង្វឹក​ Barcelona ដែល​បាន​ដាក់ Rafinha ដែល​ជា​រឿយៗ​លេង​នៅ​តំបន់​កណ្តាល​ឲ្យ​មក​លេង​ស្លាប​ស្តាំ​ជំនួស Dembele រហូតធ្វើឲ្យមានពាក្យ​ចចាម​អារ៉ាម ​អំពី​ការ​ចាកចេញ​ពី​របស់​តារា​ជើង​ស៊ុត​វ័យ​ក្មេង ថា​នឹង​​កាន់​តែ​ខិត​ទៅ​រក​ការ​ចាកចេញឆាប់ៗនេះ៕